• 2016-03-29 16:59:54
  • បាល់ទាត់

Cambodian Tiger ​​ប្រាប់​បញ្ហា​ធ្វើ​ឲ្យ​​​ធ្លាក់​ទម្រង់​លេង​ដើម​រដូវ​កាល

  • 2016-03-29 16:59:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហុក សុជីវ័ន្ដ ​គ្រូ​បង្វឹក​ក្រុម Cambodian Tiger ​បាន​បញ្ជាក់​ថា ​ក្រុម​របស់​លោក​ធ្លាក់​ទម្រង់​លេង​ប៉ុន្មាន​ប្រកួត​ដើម​រដូវ​កាល​នេះ ​ដោយសារ​តែ​មាន​កីឡាករ​ថ្មី​លេង​មិន​ស៊ី​ចង្វាក់​គ្នា និង​មួយ​ទៀត​នោះ​គឺ​កង្វះ​ទីលាន​ធំ​ដើម្បី​ហ្វឹកហាត់។

 

 

៣​ប្រកួត​នៅ​ដើម​រដូវ​កាល​របស់​ក្រុម Cambodian Tiger ​​ក្នុង​លីគ​កំពូល​មិត្ដ​ហ្វូន​ខេម​បូឌាន​លីក​ឆ្នាំ ២០១៦ នេះ ហាក់​ដូច​ជា​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​នោះ​ទេ ដោយ​ចាញ់​២​ប្រកួត និង​ឈ្នះ​មួយ​ប្រកួត។ ហេតុ​ដូច្នេះ​ហើយ ​ទើប​លោក ហុក សុជីវ័ន្ដ ​បាន​បង្ហាញ​ពី​ចំណុច​ខ្វះ​ខាត​នៅ​ក្នុង​ក្រុម​ថា​មក​ពី​កីឡាករ​មិន​ទាន់​យល់​ចិត្ត​គ្នា ណាមួយ​ប៉ុន្មាន​ប្រកួត​មក​នេះ​ពួកគេ​ហ្វឹកហាត់​តែ​ទីលាន​តួច​ៗ ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពេល​ប្រកួត​ហាក់​ខ្សោយ​កម្លាំង។

 

អតីត​គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ​១៩​ឆ្នាំ​ខាង​លើ​បាន​បន្ថែម​ទៀត​ថា​៖ “វា​ពិត​ជា​ពិបាក​សម្រាប់​កីឡាករ​​ថ្មី ក្នុង​ការ​លេង​ឱ្យ​ស៊ី​ចង្វាក់​គ្នា ប៉ុន្តែ​ប្រកួត​ខាង​មុខ​នេះ​យើង​រំពឹង​ថា​ នឹង​ធ្វើ​បាន​ល្អ​វិញ ព្រោះ​យើង​បាន​ហ្វឹកហាត់​ពេញលេញ​ជាមួយ​ទីលាន​ធំ ហើយ​យើង​ក៏​បាន​បំពេញ​ចន្លោះ​ប្រហោង​របស់​យើង​រួច​ដែរ”។

 

ក្រុម Cambodian Tiger ​មាន​ការងារ​ធ្វើ​ច្រើន​នៅ​សប្ដាហ៍​នេះ ដោយ​ពួកគេ​នឹង​ត្រូវ​ប្រកួត​ពាន​រង្វាន់ Hun Sen Cup ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​ជាមួយ​ក្រុម​កំពង់​ធំ ហើយ​នៅ​ថ្ងៃ​សៅរ៍​ត្រូវ​ប្រកួត​លីគ​កំពូល​ទៀត​ជាមួយ​ក្រុម​ស៊ីម៉ាក់៕

 

អត្ថបទ៖ មុន្នី រម្យ

មតិយោបល់
អត្ថបទថ្មី