• 2016-03-23 13:00:43
  • បាល់ទាត់

គ្រូ​កម្ពុជា Lee Tae Hoon បង្ហាញ​យុទ្ធសាស្ត្រ​៣​យ៉ាង​មុន​​ប៉ះ​ស៊ីរី​ ស្អែក​

  • 2016-03-23 13:00:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Lee Tae Hoon ​គ្រូ​បង្វឹក​ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ទម្លាយ​​​អាថ៌កំបាំង​ចំនួន ៣​សំខាន់​ដែល​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ថ្ងៃ​​ប្រកួត​ជា​មួយ​ស៊ីរី​​ទី២៤ ខែ​មីនា ឆ្នាំ​២០១៦ ​ស្អែក​នេះ​​​សម្រាប់​​យុទ្ធនាការ​ប្រកួត​ជម្រុះ World Cup ២០១៨ ​នៅ​ប្រទេស​រុស្ស៊ី។

 

 

​លោក Lee Tae Hoon  ​បាន​ឲ្យ​ដឹង​ថា ​ការ​ប្រកួត​ជាមួយ​ស៊ីរី​​ជា​រឿង​លំបាក​​​​មួយ​​ ពី​ព្រោះ​ដៃ​គូ​ជា​ក្រុម​ខ្លាំង​។ ប៉ុន្តែ​ទោះ​បី​ជា​​យ៉ាង​ណា​កូន​ក្រុម​របស់​លោក​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ចំនួន ៣​ចំណុច​តាម​ដែល​លោក​ចង់​បាន​គឺ៖ ១- ​ទប់​គ្រាប់​បាល់​មិន​ឲ្យ​​ស៊ីរី​​ទាត់​ចូល​​ច្រើន​គ្រាន់៖ កូន​ក្រុម​របស់​លោក​ត្រូវ​តែ​ព្យាយាម​ទប់​ និង​ការ​ពារ​ឲ្យ​បាន​ខ្លាំង​​បំផុត​ដើម្បី​កុំ​ឲ្យ​ស៊ីរី​ស៊ុត​ចូល។ ២-​ ទាម​ទារ​ទាត់​បាល់​បញ្ចូល​ទី​​ដៃ​គូ​ឲ្យ​បាន​៖ ​សមាជិក​ក្រុម​របស់​លោក​ត្រូវ​តែ​ព្យាយាម​រក​ឱកាស​ស៊ុត​បញ្ចូល​ទី​របស់​ដៃ​គូ​ឲ្យ​ខាង​តែ​បាន។ ៣-​​​ ពុះពារ​រក​ជ័យ​ជម្នះ​​ឲ្យ​បាន៖ ក្រុម​ទាំង​មូល​ត្រូវ​តែ​រួម​កម្លាំង​គ្នា​ដើម្បី​ស្វែង​រក​​ជ័យជម្នះ។

​តើ​លោក Lee ​និយាយ​អ្វី​ខ្លះ​ទៀត​នោះ​សូម​មើល​វីដេអូ​ខាង​ក្រោម៖

 

 

https://www.youtube.com/watch?v=tJI7Zhtq0wQ

 

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​

មតិយោបល់
អត្ថបទថ្មី