- 2016-03-22 01:50:42
- បាល់ទាត់
ក្រុមជម្រើសជាតិឈ្នះក្រុម African All Stars ១-០ មុននេះបន្តិច
- 2016-03-22 01:50:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមជម្រើសជាតិឈ្នះក្រុម African All Stars ១-០ មុននេះបន្តិច
ចន្លោះមិនឃើញ
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុម African All Stars ដោយលទ្ធផល ១-០ ក្នុងជំនួបមិត្តភាពកាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ មុននេះបន្តិចនៅកីឡដ្ឋាន RSN របស់ភ្នំពេញក្រោន។ ១គ្រាប់របស់កម្ពុជារកបានកីឡាករមកពីព្រះខ័នរាជស្វាយរៀង ហ៊ួយ ផល្លីន។
ការប្រកួតនេះក្នុងគោលបំណងសមជើង ត្រៀមខ្លួនចេញទៅប្រទេសអូម៉ង់នាវេលាម៉ោង ៦ព្រឹកថ្ងៃទី២២ ខែមីនា ស្អែកនេះ ដើម្បីប្រកួតជម្រុះ World Cup ២០១៨ នៅប្រទេសរុស្ស៊ីនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះជាមួយប្រទេសស៊ីរី៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា