• 2016-03-19 21:44:14
  • បាល់ទាត់

ពានសុខ អាន ៖ ​ខ្លាំង​ប៉ះ​ខ្លាំង​រវាង​​​ដូន​កែវ​​ និង​​បូរីជលសារ​​សប្ដាហ៍​ទី៦

  • 2016-03-19 21:44:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ឯក​ឧត្ដម​​​បណ្ឌិត​សភា​ចារ្យ​ សុខ អាន ​ក្រោម​អាយុ​​១៩​ឆ្នាំ​ បាន​ឈាន​ដល់​សប្ដាហ៍​ទី៦ ហើយ​​ ដែល​ថ្ងៃ​សៅរ៍​ ទី១៩ ខែ​មីនា ឆ្នាំ​២០១៦ ​នេះ​ក្រុម​កំពូល​តារាង​​​​ស្រុក​ដូន​កែវ ​ប៉ះ​ជើង​ខ្លាំង​លេខ ២ ​ស្រុក​បូរីជលសារ​​​​នា​វេលា​ម៉ោង ២​រសៀល​នៅ​មជ្ឈមណ្ឌល​កីឡា​​ខេត្ត​តាកែវ(​វត្ត​ឈើទាល)។

 

​ក្រុម​របស់​ស្រុក​ ដូន​កែវ បើក​ការ​ប្រកួត​ចំនួន ៥​លើក​កន្លង​មក​មិន​ទាន់​ស្គាល់​បរាជ័យ​​​​ម្ដង​ណា​ឡើយ​។ ​លោក​ ផាន់ ចាន់​ផាត ​​ជា​គ្រូ​បង្វឹក​ក្រុម​មួយ​នេះ​​​បាន​អះអាង​ថា ក្រុម​របស់​លោក​សំបូរ​​ដោយ​កីឡាករ​មាន​ទេព​កោសល្យ​​ ហើយ​​ភាគ​ច្រើន​​មាន​អាយុ​ក្រោម​​​ ១៧​ឆ្នាំ​។

 

​ចំណែក​ក្រុម​​​​របស់​ស្រុក​បុរី​ជលសារ​​បើក​ការ​ប្រកួត​ ៥​លើក​កន្លង​មក​ឈ្នះ​ ៣​ស្មើ​​ ១​ចាញ់១​ កំពុង​ឈរ​លេខ ២​មាន ១០​ពិន្ទុ​។

 

 

​តារាង​កម្មវិធី​ប្រកួត​សប្ដាហ៍​ទី៦

​កាល​បរិច្ឆេទ​

​ក្រុម​

​ប៉ះ​

​ក្រុម​

​ម៉ោង​

​ទីលាន​

១៩/០៣​/១៦

​ស្រុក​បុរី​ជលសារ​

​ប៉ះ​

​ដូន​កែវ​

២:០០​

​ឈើទាល​

​ស្រុក​ព្រៃកប្បាស​

​ប៉ះ​

​ស្រុក​សំរោង​

៣:៤៥​

​ឈើទាល​​

២០​/០៣​/១៦

​ស្រុក​អង្គរ​បុរី​

​ប៉ះ​

​ត្រាំកក់​

​៨​:០០​(ព្រឹក​)​

​គរុកោសល្យ​

​ស្រុក​បាទី​

​ប៉ះ​

​ស្រុក​ទ្រាំង​

​២:០​០​

ឈើទាល​

​ស្រុក​កោះ​អណ្ដែត​

​ប៉ះ​

​ស្រុក​គីរីវង់​​

៣:៤៥​

ឈើទាល​​

 

 

តារាង​ចំណាត់​ថ្នាក់​​សប្ដាហ៍​ទី​៥​

ល.រ​

ឈ្មោះ​ក្រុម​

​ចំនួន​ប្រកួត​

​គ្រាប់​បាល់​ចំណេញ​

​ពិន្ទុ​

១​

​ស្រុក​ដូន​កែវ

​៥​

២២​

១៥​

​២

ស្រុក​បូរីជលសារ

​៥​

​៦​

​១០​

​៣

ស្រុក​​ត្រាំកក់​

៥​

​៣

​១០​

​៤​

​ស្រុក​បាទី

​​៥​

​៩​

​៩​

​៥​

ស្រុក​គីរីវង់​

៥​

​៣​

​៩​

​៦​​

ស្រុក​សំរោង

​៥​

​២​

​៩​

​៧​

​ស្រុក​អង្គរ​បុរី​

​​៥​

-២​

​៥

​៨​

ស្រុក​កោះ​អណ្ដែត​

​៥​

- ១៣​

​​៥​

​៩​

ស្រុក​​ទ្រាំង

៥​

​-១៤​

​០​

​១០​

​ស្រុក​ព្រៃកប្បាស​

​៥​

​-១៩​

​០

 អត្ថបទ៖ ​ស្រី សុវណ្ណដារ៉ា​
មតិយោបល់