- 2016-03-18 18:03:39
- បាល់ទាត់
មានកន្លែងមើលជម្រើសជាតិប៉ះស៊ីរី ដោយមិនអស់លុយហើយ
- 2016-03-18 18:03:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានកន្លែងមើលជម្រើសជាតិប៉ះស៊ីរី ដោយមិនអស់លុយហើយ
ចន្លោះមិនឃើញ
ទីតាំង Cambodia Football Fan (ជាប់របងវិទ្យាល័យព្រះស៊ីសុវត្ថិ) នឹងបើកបញ្ចាំងស្លាយខ្នាតតូចល្មមឲ្យអ្នកគាំទ្រមើលដោយសេរី សម្រាប់ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងប្រទេសស៊ីរី នៃការប្រកួតជម្រុះ World Cup ២០១៨ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ។
លោក សែត ស៊ីវែន ម្ចាស់ទីតាំងខាងលើបានឲ្យដឹងថា ថ្ងៃក្រុមជម្រើសជាតិកម្ពុជាប្រកួតជម្រុះ World Cup ចុងខែនេះ លោក នឹងបើកឲ្យអ្នកគាំទ្រមើលការប្រកួតដោយសេរី។ គ្រប់ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជានៅក្រៅប្រទេស ទីតាំងរបស់លោកមាន Link អាចមើលបានទាំងអស់។
លោកបន្តថា មូលហេតុដែលលោកបង្កើតកម្មវិធីនេះឡើង ដើម្បីជាផ្នែកមួយនៃការជួយជ្រោមជ្រែងវិស័យបាល់ទាត់នៅកម្ពុជាឲ្យកាន់តែផុលផុសឡើង។ ជាគម្រោងរបស់លោក នឹងមានការឧបត្ថម្ភផ្សេងៗ ទៅលើវិស័យបាល់ទាត់របស់ខ្មែរនាពេលអនាគត។
សូមបញ្ជាក់ថា នេះជាលើកទីមួយប៉ុណ្ណោះ ដែលលោក សែត ស៊ីវែន បង្កើតព្រឹត្តិការណ៍ឲ្យអ្នកគាំទ្រមើលការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា