• 2016-03-17 16:23:44
  • បាល់ទាត់

Buriram បន្ត​ចាញ់​នៅ Champions League ៣ប្រកួត គេ​ស៊ុត​ចូល​១២គ្រាប់

  • 2016-03-17 16:23:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​យក្ស​របស់​ថៃ Buriram United បាន​បន្ត​បរាជ័យ​ជា​លើក​ទី​៣ ​នៅ​ការ​ប្រកួត​ជម្រុះ​តាម​ពូលនៅ AFC Champions League ក្រោយ​ចាញ់ Sanfrecce Hiroshima របស់​ជប៉ុន ៣-០។ លទ្ធផល​នេះ ធ្វើ​ឲ្យ​ក្រុម​ជើងឯក​ថៃ ចាញ់​ទាំង​៣ប្រកួត ឲ្យ​គេ​ស៊ុត​ចូល​១២គ្រាប់ និង​គ្មាន​គ្រាប់​បាល់​សង​គេ​វិញ​សោះ។

 

 

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ជប៉ុន Asano បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ម្នាក់​ឯង​ឲ្យ Sanfrecce នៅនាទី ៤២ និង៥៥ ហើយ Shimizu ជា​អ្នក​បង្គ្រប់​គ្រាប់​ទី​៣ នៅ​៩​នាទី​មុន​ចប់​ការ​ប្រកួត។ ជ័យជម្នះ​នេះ​បាន​រំកិល Sanfrecce មក​នៅ​លេខ​៣​ក្នុង​ពូល តាម​ពី​ក្រោយ​ក្រុម Shandong Luneng របស់​ចិន​៣​ពិន្ទុ។

 

ឆ្លង​កាត់​ការ​ប្រកួត​៣​លើក​កន្លង​មក​នៅ​ក្នុង​ពូល F ក្រុម FC Seoul របស់​កូរ៉េ​ខាងត្បូង​ប្រកួត​៣ដង ឈ្នះ​ទាំង​៣​ដង មាន​៩​ពិន្ទុ​នៅ​កំពូល​តារាង, Shandong Luneng របស់​ចិន ឈ្នះ​២​ចាញ់​១ មាន​៦​ពិន្ទុ, Sanfrecce Hiroshima របស់​ជប៉ុន ចាញ់​២ ឈ្នះ១ មាន​៣​ពិន្ទុ ខណៈ Buriram បាត​តារាង គ្មាន​ពិន្ទុ​រាប់៕

 

 

ប្រែសម្រួល៖ វីរ៉ុត ប្រភព៖ AFC

មតិយោបល់
អត្ថបទថ្មី