- 2016-03-13 20:20:22
- បាល់ទះ
ក្រុមក្រសួងមហាផ្ទៃ បំបាក់ម្ចាស់ផ្ទះកំពង់ចាម យកចំណាត់ថ្នាក់លេខ១ អមទឹកប្រាក់១០លានរៀល
- 2016-03-13 20:20:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមក្រសួងមហាផ្ទៃ បំបាក់ម្ចាស់ផ្ទះកំពង់ចាម យកចំណាត់ថ្នាក់លេខ១ អមទឹកប្រាក់១០លានរៀល
ចន្លោះមិនឃើញ
ក្រុមបាល់ទះរបស់ក្រសួងមហាផ្ទៃ បានយកឈ្នះក្រុមម្ចាស់ផ្ទះសាលាខេត្តកំពង់ចាម ៣សិតទល់នឹង០ កាលពីព្រឹកមិញនេះ ដើម្បីយកពិន្ទុបន្ថែមយកចំណាត់ថ្នាក់លេខមួយអមដោយទឹកប្រាក់១០លានរៀល ក្នុងការប្រកួតកីឡាបាល់ទះនៅបុណ្យទន្លេលើកទី២នេះ។
ក្រសួងមហាផ្ទៃធ្វើបានល្អតាំងពីថ្ងៃបើកឆាក ដោយពួកគេភ្លាត់ចាញ់ក្រុមបញ្ជាការដ្ឋានអង្គរក្សនៅម្សិលមិញតែមួយប្រកួតប៉ុណ្ណោះ ខណៈដែលព្រឹកមិញនេះបានយកឈ្នះក្រុមសាលាខេត្តកំពង់ចាមទៀត ធ្វើឱ្យពួកគេក្លាយជាក្រុមមានចំណាត់ថ្នាក់លេខមួយក្នុងកម្មវិធីប្រកួតអបអរបុណ្យទន្លេលើកទី២នេះតែម្ដង។ ដូចគ្នានេះដែរ ក្រុមទទួលបានលេខ២គឺក្រុមបញ្ជាការដ្ឋានអង្គរក្ស និងចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមវិសាខា។
ការប្រកួតបាល់ទះនៅក្នុងកម្មវិធីបុណ្យទន្លេលើកទី២នៅខេត្តកំពង់ចាមនេះដែរ ការប្រកួតកីឡាបាល់ទះមាន៥ក្រុមចូលរួមគឺក្រុមម្ចាស់ផ្ទះសាលាខេត្តកំពង់ចាម ក្រុមក្រសួងមហាផ្ទៃ ក្រុមបញ្ជាការដ្ឋានអង្គរក្ស ក្រុមកងពលធំអន្តរាគមន៍លេខ៣ និងក្រុមវិសាខា។ ខណៈដែលចំណាត់ថ្នាក់លេខមួយទទួលបានប្រាក់លើកទឹកចិត្តដល់ទៅ១០លានរៀលឯណោះ៕
អត្ថបទ៖ មុន្នី រម្យ