- 2016-03-11 21:21:24
- បាល់ទះ
បាល់ទះជាកីឡាលេចធ្លោជាងគេនៅខេត្តកំពង់ចាម
- 2016-03-11 21:21:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាល់ទះជាកីឡាលេចធ្លោជាងគេនៅខេត្តកំពង់ចាម
ចន្លោះមិនឃើញ
បើតាមឯកឧត្ដម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាមបានបញ្ជាក់ថាកីឡាបាល់ទះជាប្រភេទកីឡាមានសក្ដានុពលជាងគេនៅខេត្តកំពង់ចាម ព្រោះមានកីឡាករច្រើនកំពុងលេងឱ្យក្រុមជម្រើសជាតិកម្ពុជា។
ក្នុងកម្មវិធីរត់ប្រណាំងមហាជនកាលពីព្រឹកមិញនេះ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម បានរៀបរាប់ពីប្រភេទកីឡាផ្សេងៗដែលខេត្តរបស់លោកកំពុងតែធ្វើការកែលម្អដើម្បីឱ្យមានភាពប្រសើរឡើង ក៏ដូចជាជួយអភិវឌ្ឍកីឡានៅក្នុងប្រទេសកម្ពុជា ត្រៀមព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៣។
ក្នុងឱកាសនោះដែរ អភិបាលខេត្តខាងលើបានលើកឡើងថាកីឡាបាល់ទះនៅកំពង់ចាម អាចនិយាយបានថាឈានមុខគេ ព្រោះមានកីឡាករច្រើនកំពុងលេងឱ្យក្រុមជម្រើសជាតិកម្ពុជា ខណៈដែលប្រភេទកីឡាមួយនេះក៏ពេញនិយមខ្លាំងណាស់ដែរ ក្នុងស្រទាប់យុវវ័យ ដែលនេះអាចចាត់ទុកថាងាយស្រួលក្នុងការស្វែងរកជើងខ្លាំង។
បន្ថែមពីលើកីឡាបាល់ទះនេះដែរ កីឡាហែលទឹក , វាយសី និងប៉េតង់ក៏ត្រូវបានចាត់ទុកថាមានសក្ដានុពលផងដែរ នៅខេត្តកំពង់ចាម ព្រោះប្រភេទកីឡាទាំងនេះមានកីឡាករច្រើនដែលសុទ្ធសឹងតែមានសមត្ថភាព៕
អត្ថបទ៖ មុន្នី រម្យ