- 2016-03-11 14:25:19
- ព័ត៌មាន
កីឡារត់ប្រណាំង មានអ្នកចូលរួមជិត ២ ០០០ នាក់ ភាគច្រើនជាសិស្ស
- 2016-03-11 14:25:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡារត់ប្រណាំង មានអ្នកចូលរួមជិត ២ ០០០ នាក់ ភាគច្រើនជាសិស្ស
ចន្លោះមិនឃើញ
កីឡារត់ប្រណាំងលក្ខណៈមហាជនបើកទូលាយមិនមែនអាជីព មានអ្នកចូលរួមជាង ១៥០០ នាក់ ភាគច្រើនមកពីសិស្សសាលាមកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ការរត់ប្រណាំងនេះដែរ បានបែងចែកជា២ប្រភេទ គឺប្រភេទ៥km សម្រាប់យុវជន និងប្រភេទ៣km សម្រាប់ក្មេងៗ ។
យុវជនម្នាក់ឈ្មោះ ណា រ៉ាឌី ដែលក្រោកតាំងពីម៉ោង៤មកចាំមុន បានបញ្ជាក់មូលហេតុដែលរូបគេសម្រេចចិត្តចូលរូមប្រកួតនេះដែរថា រូបគេចូលចិត្តលេងកីឡា បើទោះបីមិនសូវពូកែដូចគេ ប៉ុន្តែពេលលេងកីឡាអាចធ្វើឱ្យមានសុខភាពល្អ មិនងាយឈឺជំងឺផ្សេងៗ។ ទន្ទឹមនឹងនេះដែរ កុមារ៉ា ម្នាក់ដែលម្ដាយជាអ្នកជូនមកផ្ទាល់ បានបង្ហាញចំណាប់អារម្មណ៍ដែរថា ៖ "ខ្ញុំចង់មក ក៏សំមកម៉ាក់មក ហើយគាត់អ្នកជួនខ្ញុំមក។ ខ្ញុំអត់ពួកែរត់ទេ តែដោយសារតែមិត្តភក្ដិបបួលមក ក៏មកតាមគេទៅ"។
កីឡារត់ប្រណាំងគឺជាកីឡាបើកឆាកគេសម្រាប់បុណ្យទន្លេនៅកំពង់ចាមលើកទី២នេះ ដោយមានការចូលរួមពីសំណាក់ប្រជាជនក្មេងចាស់ ប្រុសស្រីយ៉ាងច្រើន៕
អត្ថបទ៖ មុន្នី រម្យ