• 2016-03-09 18:53:08
  • បាល់ទាត់

អាហ្សង់ទីន ប្រកាស​ឈ្មោះ​កីឡាករ​​លេង​​ជម្រុះ​ World Cup តែ​អត់​មាន​ Tevez

  • 2016-03-09 18:53:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន ​បាន​ប្រកាស​ឈ្មោះ​កីឡាករ​ ដែល​ត្រូវ​លេង​ជម្រុះ​ World Cup 2018 នៅ​ចុង​ខែ​មិនា​នេះ​ហើយ ប៉ុន្តែ​គ្មាន​ឈ្មោះ​ខ្សែ​ប្រយុទ្ធ Carlos Tevez ​របស់​ក្រុម​ Boca Juniors ​នោះ​ទេ។

 

ខ្សែ​ប្រយុទ្ធ Carlos Tevez ​របស់​ក្រុម​ Boca Juniors

 

Tevez ​បាន​ជួយ​ឲ្យ​ក្រុម​ Juventus ឡើង​ដល់​វគ្គ​​ផ្ដាច់​ព្រ័ត្រ UEFA Champions League និង​លើក​ពាន​​លីគ​កំពូល​អ៊ីតាលី​ Serie A រដូវ​កាល​មុន មុន​ត្រឡប់​​ទៅ​ចូល​រួម​ជាមួយ​ក្រុម​នៅ​​ប្រទេស​កំណើត​ Boca Juniors កាល​ខែ​មិថុនា ឆ្នាំ​២០១៥ ប៉ុន្តែ​បែរ​ជា​មិន​ជាប់​​ក្នុង​បញ្ជី​ឈ្មោះ​​ជម្រើស​ជាតិ​លើក​នេះ​យ៉ាង​ភ្ញាក់​ផ្អើល។

 

ចំពោះ​បញ្ហា​នេះ​ គ្រូ​បង្វឹក​អាហ្សង់ទីន​ លោក Gerardo Martino ​ពុំ​បាន​បញ្ជាក់​ឲ្យ​ដឹង​ច្បាស់​លាស់​ទេ ដោយ​លោក​គ្រាន់​តែ​លើក​ឡើង​ថា៖ "Tevez មាន​បញ្ហា​ស្មុគស្មាញ​ជាមួយ​ក្លឹប​ Boca ​​ដូច្នេះ​គាត់​ត្រូវ​ដោះ​ស្រាយ​ជាមួយ​ក្លឹប​ជា​បន្ត”។

 

Lionel Messi (ឆ្វេង) និង​ Sergio Aguero

 

ទោះ​​មាន​កីឡាករ​ល្បីៗ​ច្រើន ប៉ុន្តែ​អាហ្សង់ទីន​ឈ្នះ​តែ១​ប្រកួត​គត់ ក្នុង​៤​ប្រកួត​កន្លង​មក ដូច្នេះ​​ពួកគេ​​​ត្រូវ​តែ​ឈ្នះ​២​ប្រកួត​ខាង​មុខ​ឲ្យ​បាន ដើម្បី​សង្ឃឹម​​ឆ្លង​ផុត​ពូល។ ​អាហ្សង់ទីន នឹង​ត្រូវ​ប៉ះ​ក្រុម​ម្ចាស់​ជើង​ឯក​ Copa America ឈីលី​ នៅ​ថ្ងៃ​ទី​២៤ ខែ​មិនា មុន​ប៉ះ​​បូលីវី នៅ​ថ្ងៃ​ទី​២៩ ខែ​មិនា​ជា​បន្ត៕

 

​​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន៖

 

អ្នកចាំទី៖ Sergio Romero (Manchester United), Nahuel Guzman (Tigres, Mexico), Geronimo Rulli (Real Sociedad)។

 

ខ្សែ​ការពារ៖ Nicolas Otamendi (Manchester City), Pablo Zabaleta (Manchester City), Facundo Roncaglia (Fiorentina), Gabriel Mercado (River Plate), Martin Demichelis (Manchester City), Matias Musachio (Villarreal), Ramiro Funes Mori (Everton), Marcos Rojo (Manchester United), Leonel Vangioni (River Plate), Javier Pinola (Werder Bremen), Martin Demichelis (Manchester City)។

 

ខ្សែ​បម្រើ៖ Matias Kranevitter (Atletico Madrid), Javier Mascherano (Barcelona), Lucas Biglia (Lazio), Augusto Fernandez (Atletico Madrid), Ever Banega (Sevilla), Enzo Perez (Valencia), Javier Pastore (París Saint-Germain), Eric Lamela (Tottenham Hotspur)។

 

​ខ្សែ​ប្រយុទ្ធ៖ Lionel Messi (Barcelona), Angel di Maria (Paris Saint-Germain), Ezequiel Lavezzi (Hebei Fortune, China), Angel Correa (Atletico Madrid), Paulo Dybala (Juventus), Sergio Aguero (Manchester City), Nicolas Gaitan (Benfica), Gonzalo Higuain (Napoli)៕

 

-ចុចអាន៖ Kaka ត្រូវ​កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​សាជាថ្មី ត្រៀម​ជម្រុះ​World Cup

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ 101greatgoals | espnfc

មតិយោបល់
អត្ថបទថ្មី