• 2016-03-04 21:28:49
  • បាល់ទាត់

សកលវិទ្យាធិការ​ RUPP ​បង្ហាញ​ចំណុច​ពិសេសៗ​នៃ​ទីលាន​កីឡា​​​ថ្មី

  • 2016-03-04 21:28:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម​បណ្ឌិត​ ជេត ជាលី ​សកលវិទ្យាធិការ​​នៃសកល​វិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ​ បង្ហាញ​ពី​​ចំណុច​ពិសេស​​ៗ នៃ​ការ​​ជួសជុល​ទីលាន​បាល់ទាត់, បាល់ទះ​, បាល់បោះ និង​ទីលាន​វាយសី​ ដែល​គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​នា​​ខាង​មុខ​នេះ។

 

 

​ឯកឧត្តម​បាន​ឲ្យ​ដឹង​ថា ​ក្រសួង​អប់រំ ​យុវជន និង​កីឡា​បាន​ផ្ដល់​គម្រោង​ជា​ប្រាក់​ជិត​៤​​ពាន់លាន​រៀល​​ក្នុង​ជួសជុល​ទីលាន​បាល់ទាត់​ ទីលាន​បាល់ទះ ​ទីលាន​វាយ​សី ​និង​ទីលាន​បាល់បោះ​​ ព្រម​ទាំង​កន្លែង​សម្រាប់​កីឡា​មួយ​ចំនួន​ទៀត​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ ​​​ការ​ជុសជុល​ត្រូវ​ផ្ដោត​សំខាន់​​លើ​​ទីលាន​បាល់ទាត់​មុន​​គេ​​នា​ពេល​នេះ​ដើម្បី​បំពេញ​តម្រូវ​ការ​ប្រើប្រាស់​​របស់​រាជរដ្ឋាភិបាល​​កម្ពុជា។ បន្ទាប់​ពី​ជួសជុល​ទី​លាន​បាល់ទាត់​ចប់ នឹង​ចាប់​ផ្តើម​ជួស​ជុល​ទី​លាន​កីឡា​ផ្សេង​ៗ​ទៀត។​

 

​ឯកឧត្តម​សកលវិទ្យាធិការ​​ថា ​ទីលាន​បាល់ទាត់​​ ដែល​កំពុង​ជួសជុល​​ដាំ​ស្មៅ​ធម្មជាតិ​នេះ ​​អាច​ចាត់​ទុក​បាន​ថា មាន​កម្រិត​ខ្ពស់​រហូត​ដល់​ថ្នាក់​អន្តរជាតិ​បាន ​​ពី​ព្រោះ​ក្រុម​​​ជាង​ដែល​កំពុង​​ធ្វើ​គឺ​​សុទ្ធ​​តែ​មាន​បទពិសោធន៍​ និង​បាន​យល់​ដឹង​ពី​របៀប​ធ្វើ​ទីលាន​បាល់ទាត់​យ៉ាង​ច្បាស់។ កម្រិត​ទីលាន​​ជួសជុល​ក្នុង​គោល​បំណង​ប្រើប្រាស់​​ក្នុង​រយៈពេល​ច្រើន​​ឆ្នាំ។

​​

​​​ក្រៅ​ពី​ការ​ជួសជុល​ទីលាន​​ខាង​លើ​ក៏​មាន​ជួសជុល​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​សម្រាប់​កីឡាករ ​​​​អាជ្ញាកណ្ដាល​​​ ដែល​ធ្វើ​ឲ្យ​ដូច​​នឹង​​កម្រិត​ស្តង់ដារ​ពិភព​លោក​ផង​ដែរ។

 

 

ចង់​ដឹង​កាន់​តែ​ច្បាស់​ថា​ទីលាន​​បាល់ទាត់​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នឹង​ប្រែក្លាយ​ទៅ​​ជា​ល្អ​ដល់​​​កម្រិត​ណា​នោះ​សូម​មើល​វីដេអូ​​ ដែល​បក​ស្រាយ​​ដោយ​លោក​ ជេត ជាលី ខាង​ក្រោម​៖

 

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី