• 2016-03-02 17:04:00
  • បាល់ទាត់

អ្នកចាំទី​វៀតណាម សង្គ្រោះ​ប៉េណាល់ទី​បាន​ តែ​តែត​ចូល​ទី​ខ្លួន​ឯង​វិញ

  • 2016-03-02 17:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tan Truong Bui ​អ្នកចាំទី​វៀតណាម​របស់​ក្រុម​ Binh Duong ​បាន​សង្គ្រោះ​បាល់​​ពិន័យ​១១ម៉ែត្រ​​ដ៏​អស្ចារ្យ ​ក្នុង​ការ​ប្រកួត​ AFC Champions League ​ប៉ះ​ក្រុម​ជប៉ុន​ FC Tokyo ម្សិល​មិញ ​ប៉ុន្តែ​បែរ​ជា​ភ្លាត់​តែត​បាល់​ជ្រុង​ ចូល​ទី​ខ្លួន​ឯង​ភ្លាមៗ​​វិញ ​ទាំង​មិន​គួរ​ឲ្យ​ជឿ។

 

 

​ក្រុម​ជើង​ឯក​វៀតណាម​ Binh Duong បាន​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ AFC Champions League ​ប៉ះ​ក្រុម​​លេខ​៤​របស់​ជប៉ុន​ FC Toyko ល្ងាច​ម្សិល​មិញ ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពូល​ E។ ក្នុង​ការ​ប្រកួត​នោះ​​​អ្នកចាំទី​ដៃ​ស្អិត​របស់​វៀតណាម Tan Truong Bui បាន​សង្គ្រោះ​បាល់​ពិន័យ​១១​ម៉ែត្រ ពេល​ក្រុម​ទាំង​២ កំពុង​ស្មើ​គ្នា ១-១ នៅ​នាទី​៦៨ ប៉ុន្តែ​អ្នកចាំទី​រូប​នេះ បាន​តែត​ចូល​ទី​ខ្លួន​ឯងភ្លាមៗវិញ ក្រោយ​​កីឡាករ​ក្រុម​ជប៉ុន​លើក​បាល់​ជ្រុង ធ្វើ​ឲ្យ​ FC Tokyo នាំ​មុខ​ ២-១ មុន​នឹង​បញ្ចប់​លទ្ធផល​​ក្រុម​ Binh Duong ចាញ់​​ ៣-១៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ កីឡាករ​​បាញ់​អាជ្ញាកណ្ដាល​ស្លាប់​លើ​ទីលាន​ ​ខឹង​ពិន័យ​កាត​ក្រហម

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bleacherreports

មតិយោបល់
អត្ថបទថ្មី