- 2016-02-24 17:09:26
- បាល់ទាត់
AFC Champions League៖ Buriram ត្រូវភ្ញៀវ FC Seoul លត់ទក់សាច់ ៦-០
- 2016-02-24 17:09:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
AFC Champions League៖ Buriram ត្រូវភ្ញៀវ FC Seoul លត់ទក់សាច់ ៦-០
ចន្លោះមិនឃើញ
ក្នុងការប្រកួត AFC Champions League ពូលF កាលពីម្សិលមិញ ក្រុមជើងឯកថៃ Buriram United ត្រូវក្រុមភ្ញៀវ FC Seoul របស់កូរ៉េខាងត្បូង បំបាក់ ៦-០ នៅទឹកដីរបស់ខ្លួន។
៦ គ្រាប់របស់ FC Seoul ធ្វើបានដោយខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Adriano ចំនួន៤គ្រាប់តែឯងនៅ នាទី ២៨, ៤០, ៥០, និង៦០។ នៅនាទី៥៦ ម្ចាស់ផ្ទះដែលត្រូវភ្ញៀវនាំមុខជាច្រើនគ្រាប់ កាន់តែយ៉ាប់យ៉ឺនថែមទៀត ក្រោយកីឡាករ ប្រធានក្រុម Nutnum ត្រូវអាជ្ញាកណ្ដាលបណ្ដេញកាតក្រហម។ ដោយឡែក២ គ្រាប់ទៀត របស់ភ្ញៀវរកបានដោយ កីឡាករDamjanovic នៅនាទី៦៧ និងLee នៅនាទី៩០។
ក្រោយទទួលបាន៣ពិន្ទុលោកChoi Yong-soo គ្រូបង្វឹក FC Seoul បានឲ្យដឹងថា៖ "ទោះបីជាវាជាការ ប្រកួត លើកដំបូងនៅរដូវកាលនេះរបស់ពួកយើងក៏ពិតមែន ប៉ុន្តែយើងសប្បាយចិត្តនៅពេល ដែលអាចស៊ុត បញ្ចូលទីបានច្រើនគ្រាប់ ដែលវាជាកម្លាំងចិត្តមួយដល់ក្រុម"៕
ចុចអាន៖ ក្លឹបយក្សវៀតណាម ទិញបានអតីតខ្សែប្រយុទ្ធក្រុម PSG
ប្រែសម្រួល៖ វីរ៉ុត ប្រភព៖ AFC