- 2016-02-23 20:59:36
- បាល់ទាត់
AFC Champions league៖ Buriram ទទួលភ្ញៀវ FC Seoul ល្ងាចនេះ
- 2016-02-23 20:59:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
AFC Champions league៖ Buriram ទទួលភ្ញៀវ FC Seoul ល្ងាចនេះ
ចន្លោះមិនឃើញ
ក្លឹបយក្សរបស់ថៃ Buriram United នឹងបើកទ្វារកីឡដ្ឋាន I-Mobile របស់ខ្លួនស្វាគមន៍ក្លឹបកូរ៉េខាងត្បូង FC Seoul ក្នុងកម្មវិធី AFC Champions league នៅម៉ោង៦ល្ងាចនេះ។
Buriram គឺជាក្រុមតែមួយគត់ដែលតំណាងឲ្យប្រទេសថៃលេងក្នុងវគ្គជម្រុះក្នុងពូលពានរង្វាន់ធំទី១តំបន់អាស៊ី បន្ទាប់ពីក្រុម២ផ្សេងទៀតដែលទទួលបានកៅអីវគ្គជម្រុះ រួមមាន SCG Muang Thong United និង Chonburi សុទ្ធតែបានខ្ទាតចេញតាំងពីវគ្គ Play Off។
នៅក្នុងកិច្ចសម្ភាសន៍មុនការប្រកួតកាលពីថ្ងៃម្សិលមិញ លោក Alexandre Gama ជាគ្រូបង្វឹកបានឲ្យដឹងថា៖ "ចូរកុំរំពឹងថាពួកយើងនឹងចាប់ផ្ដើមការលេងដោយវាយសម្រុកលើគូប្រកួត។ ការលេងបែបនោះវាមិនអាចទៅ រួចនោះទេ នៅពេលដែលប៉ះក្រុមខ្លាំងដូចជា FC Seoul។”
Gama បានបន្តថា ៣ពិន្ទុគឺជាអ្វីដែលរូបលោកចង់បានតែ វាពិតជាមិនងាយស្រួលប៉ុន្មានដែរសម្រាប់ម្ចាស់ផ្ទះ ក្នុងការប្រកួតល្ងាចនេះ។ ដោយឡែកកីឡាករប្រធានក្រុម Suchao Nutnum បាននិយាយទាក់ទងនឹងការ ប្រកួតថា៖ “FC Seoul គឺជាក្រុមដែលលេងនៅកម្រិតកំពូល ប៉ុន្តែយើងធ្លាប់ជួបពួកគេដែរកាលពីប្រកួតមុនៗ ទាំងក្នុងនិងក្រៅដី ។ ប្រកួតចុងក្រោយ Buriram អាចធ្វើបានស្មើ នៅទឹកដីរបស់ពួកគេ៕”
ចុចអាន៖ អ្នកគាំទ្រ Buriram ប៉ុន្មាននាក់នេះ មិនឱ្យចាញ់អ្នកគាំទ្រកម្ពុជារាប់ម៉ឺននាក់ឡើយ
ប្រែសម្រួល៖ វីរ៉ុត ប្រភព៖ Bangkok Post