• 2016-02-22 20:44:32
  • បាល់ទាត់

Van Gaal ​និយាយ​មុន​ប្រកួត​ FA Cup យប់​នេះ​ថា ចង់​ឲ្យ​គ្រប់​ក្រុម​ខ្លាច​ Man Utd ​ជា​ថ្មី

  • 2016-02-22 20:44:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Louis van Gaal ​បាន​លើក​ឡើង​ថា លោក​ចង់​ឲ្យ​ក្រុម​ Manchester United ​ខ្លាំង​វិញ ដែល​ធ្វើ​ឲ្យ​​គ្រប់​ក្រុម​ទាំង​អស់​ខ្លាច​ញញើត ​ខណៈ​ដែល​​ក្រុម​បិសាច​ក្រហម​​របស់​លោក កំពុង​ត្រៀម​ខ្លួន​ធ្វើ​ដំណើរ​ទៅ​ប៉ះ​ Shrewsbury ​ក្រុម​នៅ​លីគ​លំដាប់​ទី​៣ (League One) ក្នុង​ការ​ប្រកួត​ FA Cup វគ្គ​១៦​ក្រុម នា​វេលា​ម៉ោង​០២:៤៥​នាទី​យប់​នេះ។

 

 

​ក្រោយ​បរាជ័យ​ Sunderland នៅ​ Premier League និង​ចាញ់​ FC Midtjylland នៅ​ UEFA Europa League កាល​ថ្ងៃ​ព្រហស្បតិ៍​ទៀត​​មាន​ន័យ​ថា អ្នកចាត់ការ​ហូឡង់​ Van Gaal ត្រូវ​តែ​នាំ​ជ័យ​ជម្នះ​ឲ្យ​ Man Utd ឲ្យ​ទាល់​តែ​បាន​នៅ​ FA Cup យប់​នេះ ដើម្បី​លួង​ចិត្ត​អ្នកគាំទ្រ​វិញ ហើយ​ក៏​ដើម្បី​រក្សា​កៅអី សម្រាប់​តំណែង​របស់​លោក​ផង​ដែរ។

 

​ពេល​​អ្នកសារព័ត៌មាន​សួរ​ថា តើ​គ្រប់​ក្រុម​ទាំង​អស់​ឈប់​ខ្លាច​ Man Utd ទៀត​ហើយ​ឬ? Van Gaal បាន​ឆ្លើយ​តប​ថា៖ "ពេល​អ្នក​​ក្រឡេក​មើល​២​ប្រកួត​ចុង​ក្រោយ ​វា​ប្រហែល​ជា​ដូច្នោះ ប៉ុន្តែ​យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ពួកគេ​​ទាំង​អស់ ខ្លាច​យើង​ជា​ថ្មី”។

 

 

Man Utd ដែល​នឹង​អវត្តមាន​កីឡាករ​១៤​នាក់ ដោយសារ​របួស​យប់​នេះ ​បើ​ឈ្នះ​នឹង​ត្រូវ​ឡើង​ប៉ះ​ West Ham នៅ​វគ្គ​៨​ក្រុម។ ​បន្ទាប់​ពី​ប្រកួត​នេះ​បិសាច​ក្រហម ​នឹង​ត្រូវ​ប៉ះ​ Midtjylland ​នៅ​ Europa League ជើង​ទី​២ នៅ​ Old Trafford នា​ថ្ងៃ​ព្រហស្បតិ៍ ​និង​ត្រូវ​​ប្រកួត​ធំ​ប៉ះ​ Arsenal នៅ​ Premier League នៅ​៣​ថ្ងៃ​បន្ទាប់​ទៀត៕

 

-ចុចអាន៖ Fans Man Utd ​អង្វរ​ក្លឹបឲ្យ​​​តែង​តាំង​ Mourinho ​​ក្រោយ​ចាញ់​យប់​មិញ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Skysports

មតិយោបល់