• 2016-02-03 16:25:37
  • បាល់ទាត់

Muangthong ទម្លាក់ Johor Darul ឡើង​​វគ្គ Play-off AFC Champions league

  • 2016-02-03 16:25:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង​របស់​ថៃ Muangthong United បាន​ឈាន​ទៅ​កាន់​វគ្គ Play-off  ពាន​រង្វាន់​កំពូល​ទ្វីប​អាស៊ី AFC Champions League ​ក្រោយ​​យក​ឈ្នះ​ក្រុម​ម៉ាឡេស៊ី​ Johor Darul Ta’zim ដោយ​ការ​ទាត់​បាល់ប៉េណាល់ទី​កាត់​សេចក្ដី​ ៣-០ ក្នុង​វគ្គ Preliminary Stage 2។

 

 

ក្នុង​ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន SCG Stadium យប់​មិញ​អ្នកចាំទី​សញ្ជាតិ​ថៃ Kawin Thamsatchanan បាន​ក្លាយ​ជា​វីរបុរស​ក្រោយ​សង្គ្រោះ​បាល់​​ប៉េណាល់ទី​​បាន​រហូត​ដល់​៣​គ្រាប់ បន្ទាប់​ពី​ក្រុម​ទាំងពីរ​ស្មើ​គ្នា ០-០ នៅ​ម៉ោង​៩០នាទី និង​ម៉ោង​បន្ថែម ១៥​នាទី​២​ដង។

 

ប្រកួត​បន្ទាប់​ក្រុម​ជើងឯក​រង​ក្របខ័ណ្ឌ​កំពូល​របស់​ថៃ​ ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន ដើម្បី​ប៉ះ​នឹង​ក្រុម Shanghai SIPG ដែល​ជា​ក្រុម​លេខ​២ Chinese Super League កាល​ពី​ឆ្នាំ​មុន។ ការ​ប្រកួត​នឹង​ត្រូវ​ធ្វើ​នៅ​កីឡដ្ឋាន Shanghai នៅ​ថ្ងៃអង្គារ​សប្តាហ៍​ក្រោយ។

 

លទ្ធផល​គូ​ផ្សេង​ទៀត​ក្នុង​វគ្គ Preliminary Stage 2 មាន​ដូចជា Hanoi T&T របស់​វៀតណាម បាន​យក​ឈ្នះ Kitchee របស់​ហុងកុង ១-០, Chonburi FC របស់​ថៃ​បាន​យក​ឈ្នះ ក្រុម​មីយ៉ាន់ម៉ា Yangon United ៣-២ ហើយ​ក្រុម Shandong Luneng របស់​ចិន​បាន​យក​ឈ្នះ Mohun Bagan របស់​ឥណ្ឌា ៦-០៕

 

 

 

 

 

ប្រែសម្រួល៖ វីរ៉ុត ប្រភព៖ AFC

មតិយោបល់