• 2016-01-29 21:32:18
  • បាល់ទាត់

Van Gaal ​​​បដិសេធ​រឿង​​ចេញ​ពី​ Man Utd ​មុន​ប្រកួត FA Cup យប់​នេះ

  • 2016-01-29 21:32:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Louis van Gaal ​អ្នកចាត់ការ​ក្រុម​ Manchester United ​បាន​​បដិសេធ​ចំពោះ​សេចក្ដីរាយការណ៍​នានា ដែល​លើក​ឡើង​ថា ​លោក​ត្រូវ​បាន​​ទទួល​សំណើ​សុំ​ឲ្យ​លាលែង​​ពី​តំណែង​​លើក​ទី​៣ កាល​ Man Utd ចាញ់​ Southampton ​សប្ដាហ៍​មុន។

 

 

សារព័ត៌មាន​ជា​ច្រើនបាន​ចុះ​ផ្សាយ​ថា Van Gaal បាន​ទទួល​សំណើ​ឲ្យ​លោក​ចុះ​ចេញ​ពី​តំណែង​អ្នកចាត់ការ​ក្រុម​ Man Utd ជា​លើក​ទី​៣​សប្ដាហ៍​មុន ប៉ុន្តែ​ត្រូវ​បាន​ថ្នាក់​លើ​ក្លឹប​បិសាច​ក្រហម បន្ត​គាំទ្រ​ឲ្យ​លោក​នៅ​ដឹក​នាំ​បន្ត​ទៀត។

 

យ៉ាងណា អ្នកចាត់ការ​​សញ្ជាតិ​ហូឡង់ វ័យ​៦៤​ឆ្នាំ បាន​និយាយ​មុន​ Man Utd ប៉ះ​ Derby County ​ក្នុង​ការ​ប្រកួត​ FA Cup​ យប់​នេះ​ថា៖ "ខ្ញុំ​មិន​ដែល​ធ្លាប់​និយាយ​ថា ខ្ញុំ​ចាក​ចេញ​ពី​ក្រុម​​ Man Utd​ ទេ។ អ្នក​​ឯង​​បង្កើត​រឿង​ដោយ​ខ្លួន​ឯង ហើយ​​បង្ខំ​ឲ្យ​ខ្ញុំ​ឆ្លើយ។ ​ឭ​ថា ខ្ញុំ​ជិត​ត្រូវ​ដេញ​ចេញ​៣​ដង​មក​ហើយ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​នៅ​តែ​អង្គុយ​នៅ​ទី​នេះ​បាន”។

 

Van Gaal នឹង​ត្រូវ​ដឹក​នាំ​ Man Utd ធ្វើ​ដំណើរ​ទៅ​ប៉ះ ​Derby County ដែល​​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៥ ក្នុង​តារាង​លីគ​ Championship ​ក្នុង​​ការ​ប្រកួត​ FA Cup ជុំ​ទី​៤ ​នា​កីឡដ្ឋាន​ iPro Stadium ​វេលា​ម៉ោង​០២:៤៥​នាទី​យប់​នេះ៕

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ skysports

មតិយោបល់