• 2016-01-29 17:52:19
  • បាល់ទាត់

ក្រុម​​​តោ​ខ្មៅ​ក្រុង​សួង​រំពឹង​​​បាន​លេង​​ក្រប​ខណ្ឌ​​លីគទី​​២

  • 2016-01-29 17:52:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​​បាល់ទាត់​តោ​ខ្មៅ​ក្រុង​សួង​ខេត្ត​ត្បួង​ឃ្មុំ បាន​បង្ហាញ​មហិច្ឆិតា​​របស់ខ្លួន​​ក្នុង​ការ​ប្រកួត​ប្រជែង​យកចំណាត់​ ថ្នាក់​លេខ១​ប្រចាំ​តំបន់​ខាង​កើត​នៃ​ពាន​រង្វាន់​​សម្ដេច ហ៊ុន​ សែន ដើម្បី​ឆ្ពោះ​ទៅ​កាន់​ក្របខណ្ឌ​បាល់ទាត់​កំពូល​កម្ពុជា ​លំដាប់​ទី២ ( League 2) ​ដែល​នឹង​ចាប់​ផ្ដើម​នៅ​​ខែ​មេសា ​ឆ្នាំ​២០១៦ ខាង​មុខ​នេះ

 

ក្រុម​កីឡាបាល់ទាត់​តោខ្មៅក្រុង​សួង

 

លោក ង៉ួន រ៉ាពី​ ប្រធាន​ក្រុម​​កីឡា​បាល់ទាត់​​​តោខ្មៅ​​ក្រុង​សួង​បាន​ឲ្យ​ដឹង​ថា ​​ក្នុង​នាម​ជា​​អ្នក​តំណាង​ក្រុម​​​ លោក​ពិត​ជា​សប្បាយ​ចិត្ត​បំផុត​ ដែល​​ទទួល​បាន​ឱកាស​លេង​​ពាន​រង្វាន់​​ Hun Sen Cup 2016 ​តំណាង​ឲ្យ​ខេត្ត​ត្បូង​ឃ្មុំ។ ​លោក​​សន្យា​ថា នឹង​ធ្វើ​យ៉ាង​ណា​ដឹក​នាំ​កូន​ក្រុម​ទាំង​អស់​ ​​​លេង​ឲ្យ​អស់​ពី​សម្ថភាព​ប្រជែង​យក​លេខ១​ប្រចាំ​តំបន់​ខាង​កើត​ដែលចំណាត់​ ថ្នាក់​​នេះ​​​បាន​កៅអី​មួយ​ចូល​​​​លេង​ក្នុង​​​លីគ​បាល់ទាត់​​​លំដាប់​ទី២​ របស់​កម្ពុជា។

 

​ប្រធាន​ក្រុម​រូប​នេះ​បន្ត​ថា ​​​ក្នុង​តំបន់​​ខាង​កើត​មាន​តែ​ខេត្ត​ស្វាយរៀង កំពង់ចាម ព្រៃវែង និង​ខេត្ត​ត្បួង​ឃ្មុំ ហើយ​​មាន​តែ​ខេត្ត​ស្វាយរៀង​​មួួ​ប៉ុណ្ណោះ​ដែល​លោក​គិត​ថា ​ជា​ឧបសគ្គ​ខ្លាំងសម្រាប់​ក្រុម​របស់​លោក ពី​​ព្រោះ​​ក្រុម​ខេត្ត​នេះ​មាន​ធន​ធាន​កីឡាករ​ក្មេង​ៗ​ ល្អ​ច្រើន​ជាង​ខេត្ត​ពីរ​ផ្សេង​ទៀត​ក្នុង​តំបន់​​ខាង​កើត​។ ​លោក​បញ្ជាក់​ថា​ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុម​របស់​លោក​​​មាន​ឱកាស​ចូល​លេង​ពាន​រង្វាន់​ សម្តេច ហ៊ុន សែន បន្ទាប់​ពី​​ក្រុម​បាល់​ទាត់​តោ​ខ្មៅ​ក្រុង​សួង​​​ទទួល​បាន​ចំណាត់​ថ្នាក់​ លេខ​១​ក្នុង​ការ​ប្រកួត​បាល់ទាត់មហាជន​ប្រចាំ​​​ខេត្ត​ត្បួង​ឃ្មុំ​​​ឆ្នាំ​ ២០១៥ កន្លង​ទៅ។ ​​

 

​ការ​ប្រកួត​បាល់​ ទាត់​​​វគ្គ​ជម្រុះ​ពាន​រង្វាន់​ Hun Sen Cup 2016 ​តាម​​តំបន់​​​ទាំង៦​​នឹង​ចាប់​ផ្ដើម​ថ្ងៃ​ទី១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ​​ហើយ​ក្រុម​ជាប់​លេខ១​មក​ពី​តំបន់ទាំង​៦​​នឹង​បានលេង​នៅលីគ​លំដាប់​ទី២​ របស់​កម្ពុជា៕

 

-ចុច​អាន៖ ៥ ចំណុច​ត្រូវ​ដឹង​ជុំ​វិញ​ការ​ប្រកួត​លីគកម្ពុជា​​លំដាប់​ទី២

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​
មតិយោបល់
អត្ថបទថ្មី