
- 2016-01-26 20:50:15
- បាល់ទាត់
ដំណឹងល្អ! ស៊ីម៉ាក់ សម្រេចចូលលេង លីគ និង Hun Sen Cup 2016 វិញហើយ
- 2016-01-26 20:50:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! ស៊ីម៉ាក់ សម្រេចចូលលេង លីគ និង Hun Sen Cup 2016 វិញហើយ
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានចម្រេចចូលរួមប្រកួតក្នុងក្របខណ្ឌបាល់ទាត់កំពូលកម្ពុជា និងពានសម្តេច ហ៊ុន សែន ឆ្នាំ២០១៦វិញហើយ បន្ទាប់ពីប្រកាសដកខ្លួនកាលពីប៉ុន្មានសប្តាហ៍មុនដោយសារខ្វះហិរញ្ញវត្ថុ។
ក្រុមបាល់ទាត់ស៊ីម៉ាក់(រូបថត៖ ស៊ីម៉ាក់)
លោក មូន វាសនា អគ្គលេខាធិការក្លឹបបាល់ទាត់ស៊ីម៉ាក់បានឲ្យដឹងថា កាលពីព្រឹកមិញនេះ ឯកឧត្ដម ហេង រតនា ប្រធានក្លឹបបានអនុញ្ញាតឲ្យចូលរួមប្រកួតលីគកំពូលកម្ពុជា និង Hun Sen Cup 2016 វិញហើយ។ បន្ទាប់ពីមានដំណឹងពីក្រុមហ៊ុនរបស់ប្រទេសជប៉ុនថា នឹងជួយឧបត្ថម្ភក្រុមនេះ។
លោកបន្តថា ពេលនេះក្រុមការងាររបស់លោកកំពុងរៀបចំឯកសារដើម្បីដាក់ទៅសហព័ន្ធកីឡាបាល់ទាត់កម្ពុជាល្ងាចថ្ងៃទី២៦ ខែមករា នេះ ដើម្បីសុំចូលលេងលីគកំពូលកម្ពុជា និង Hun Sun Cup 2016 វិញ៕
-ចុចអាន៖ ទៀតហើយ ក្លឹបស៊ីម៉ាក់ សម្រេចដកខ្លួនចេញពីលីគកំពូលកម្ពុជា
អត្ថបទ ៖ ស្រី សុវណ្ណដារ៉ា