• 2016-01-26 16:00:47
  • បាល់ទាត់

Van Gaal ​អាច​ដើរ​ចេញពី Man United ដោយ​ខ្លួនឯង

  • 2016-01-26 16:00:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Louis van Gaal កំពុង​ពិចារណាដើរ​ចេញ​ពី Manchester United ដោយ​ខ្លួន​ឯង បន្ទាប់​ពី​គិត​ថាខ្លួន​​កំពុង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ទាំងអស់​បាក់​មុខ។

 

 

អ្នក​ចាត់ការ​សញ្ជាតិ​ហូឡង់​ត្រូវ​អ្នក​គាំទ្រ​ជា​ច្រើន​នៅ Old Trafford ស្រែក​រិះគន់ក្រោយ​ដឹកនាំ​ក្រុម​ចាញ់ Southampton ក្នុង​ទឹកដី​ខ្លួនឯង​១-០។ បរាជ័យ​នេះ​បាន​ធ្វើ​ឲ្យ​លោក​បង្ហើប​ពី​គម្រោង​ជួបពិភាក្សា​ពី​អនាគត​ ​ជាមួយ​លោក Ed Woodward ដែល​ជា​នាយក​ប្រតិបត្តិ​រង​របស់​ក្លឹប។

 

Van Gaal បាន​និយាយ​ថា៖ "ខ្ញុំ​ពិត​ជា​សោក​ស្ដាយ​ដែល​មិន​អាច​សម្រេច​ក្ដី​បំណង ទៅ​តាម​ការ​រំពឹង​ទុក​របស់អ្នក​គាំទ្រ​ទាំងអស់​របស់​យើង។ ពួកគេ (អ្នកគាំទ្រ) មាន​ក្ដី​សង្ឃឹម​ខ្ពស់​មក​លើ​ខ្ញុំ តែ​ចុង​ក្រោយ​បែរ​ជា​ត្រូវ​ខកបំណង​ទៅវិញ"។

 

ការ​និយាយ​បែប​នេះ​របស់​អតីត​គ្រូ​បង្វឹក Bayern Munich ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ថា​រូប​​លោក​ហាក់​ត្រៀម​ខ្លួន​ដើម្បីដើរ​ចេញ​ដោយ​ខ្លួនឯង ជា​ជាង​ការ​ត្រូវ​ក្លឹប​បណ្ដេញ​ចេញ​ពី​តំណែង។ បុរស​វ័យ​៦៤ឆ្នាំ​បាន​ចំណាយលុយ​ជាង ២៥០​លាន​ផោន (ជាង​៣៥០លាន​ដុល្លារ) ត្រឹម​រយៈ​ពេល​១៨ខែ​ប៉ុណ្ណោះ​ពេល​មក​ដឹកនាំ​នៅ Old Trafford។

 

រាប់​ទាំង​ការ​បរាជ័យ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ក្រុម​ជើងឯក​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​២០​សម័យ មានគំលាត៥​ពិន្ទុ​ក្រោម​ ក្រុម​លេខ​៤ និង​១០​ពិន្ទុ​ក្រោម​ក្រុម​កំពូល​តារាង Leicester៕

 

ប្រែ​សម្រួល៖ រុន វីរ៉ុត ប្រភព៖ TheSun

មតិយោបល់