• 2016-01-20 17:58:42
  • បាល់ទាត់

Van Gaal កំពុង​ពិចារណា​​ ​​ចេញ​ពី​ Man Utd មុន​កិច្ច​សន្យា

  • 2016-01-20 17:58:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Louis van Gaal ​អ្នកចាត់ការ​ក្រុម​ Manchester United កំពុង​ពិចារណា​ចាក​ចេញ​ពី​បិសាច​​ក្រហម ក្រោយ​ចប់​រដូវ​កាល​នេះ មុន​ពេល​កំណត់​ក្នុង​កិច្ច​សន្យា​​ដែល​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០១៧។

 

Mourinho & Van Gaal (ស្តាំ)

 

ប្រភព​ពី​ហូឡង់ បាន​ឲ្យ​ដឹង​ថា គ្រួសារ​របស់​អ្នកចាត់ការ​វ័យ​៦៤​ឆ្នាំ​រូប​នេះ ​ព្រួយបារម្ភ​ខ្លាំង ដោយសារ​​ Van Gaal មាន​សម្ពាធ​ខ្លាំង​ពេក ដែល​អាច​នឹង​ធ្វើ​ឲ្យ​អ្នកចាត់ការ​រូប​នេះ បញ្ចប់​កិច្ច​សន្យា​មុន​ពេល​កំណត់​១​ឆ្នាំ។

 

ចំណែក​ឯ​អតីត​អ្នកចាត់ការ​ក្រុម​ Ajax, Barcelona, Bayern Munich ​និង​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ហូឡង់​ ​ក៏​ចង់​ចាក​ចេញ​ដោយ​ខ្លួន​ឯង ជា​ជាង​ត្រូវ​ក្លិប​បណ្ដេញ​ចេញ​ដែរ ​ព្រោះ​កន្លង​មក​អ្នកចាត់ការ​រូប​​នេះ តែង​ចាក​ចេញ​ពី​​តំណែង​ដោយ​ខ្លួន​ឯង។

 

 

​បើ​ Van Gaal ​ចាក​ចេញ​ពី​​ទឹក​ដី​ Old Trafford ​ក្រោយ​ចប់​រដូវ​កាល​នេះ​មែន នោះ​​នឹង​បើក​ផ្លូវ​ឲ្យ​អ្នកចាត់ការ​ Jose Mourinho ​ដែល​ត្រូវ​ Chelsea បណ្ដេញ​ចេញ​ខែ​មុន​ ឡើង​ដឹក​នាំ​បិសាច​ក្រហម​វិញ។ អ្នកចាត់ការ​រហស្សនាម​ "Special One” ពុំ​ទាន់​​ចាប់​អារម្មណ៍​ដឹក​នាំ​ក្រុម​ណា​នៅ​ឡើយ​ទេ ដោយ​លោក​​រក​ចាំ​ឱកាស​ដឹក​នាំ​ Man Utd នៅ​រដូវ​កាល​ក្រោយ៕

 

-ចុចអាន៖ Van Gaal ថា​ Man Utd ​​អាច​លើក​ពាន​ EPL ក្រោយ​បំបាក់​​ហង្ស​ក្រហម

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ mirror

មតិយោបល់