• 2016-01-20 23:37:15
  • បាល់ទាត់

ឡៃ សុធា​ ចេញ​ពី​ក្លឹប​វេស្ទើន​ទៅ​​ធ្វើ​ការ​​​នៅ​ភ្នំពេញ​ក្រោន

  • 2016-01-20 23:37:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ឡៃ សុធា ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​ចាក​ចេញ​ពី​ក្លឹប​វេស្ទើន​ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ទូ​ទៅ​ ហើយ​បាន​ទៅ​​កាន់​តួនាទី​​មួយ​​នៅ​ផ្នែក​​ទី​ផ្សារ​ឲ្យ​​ក្លឹប​បាល់​ទាត់​កំពូល​កម្ពុជា​ភ្នំពេញ​ក្រោន។

 

អតីត​អ្នក​ចាត់​ការ​ក្លឹប​វេស្ទើន​ភ្នំពេញ​ក្រោន​ ឡៃ សុធា បាន​ឲ្យ​ដឹង​ថា លោក​ពិត​ជា​បាន​​ទៅ​ធ្វើ​នៅ​​ផ្នែក​​ទី​ផ្សារ​​របស់​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​ពិត​ប្រាកដ​មែន ប៉ុន្តែ​មិន​ទាន់​ច្បាស់​តួនាទី​អ្វី​​នៅ​ឡើយ​ទេ។ លោក​បាន​លា​ឈប់​ពី​តួនាទី​ជា​អ្នក​ចាត់​ការ​ក្លឹប​វេស្ទើន​ភ្នំពេញ​ មុន​ពេល​ក្លឹប​សាកល​វិទ្យាល័យ​មួយ​នេះ​បាន​​ផ្តាច់​កិច្ច​សហការ​គ្នា​ជា​មួយ​ក្លឹប​ Cambodian Tiger។

 

ចំណែក​លោក លី ហៀង អគ្គលេខាធិការ​ក្លឹប​ភ្នំពេញ​ក្រោន​បាន​ឲ្យ​ដឹង​ថា លោក​ ឡៃ សុធា ពិត​ជា​​បាន​ចូល​ធ្វើ​ការ​នៅ​ភ្នំពេញ​ក្រោន​មែន ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​តែង​តាំងតួនាទី​ណា​មួយ​ឲ្យ​ច្បាស់​ឡើយ ខណៈ​លោក​កំពុង​ជួួយ​ផ្នែក​កិច្ច​ការ​ទី​ផ្សារ​ដល់​លោក​ប្រធាន​ក្លឹប។

 

លោក​​ ឡៃ សុធា​ ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ទូទៅ​នៅ​ក្លឹប​វេស្ទើន​ភ្នំពេញ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ជួយ​ឲ្យ​ក្លឹប​លេង​នៅ​ក្រប​ខណ្ឌ​បាល់ទាត់​កំពូល​កម្ពុជា​ និង​បាន​ជួយ​រៀប​ចំ​កសាង​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​រហូត​អាច​ក្លាយ​ជា​ទី​លាន​សម្រាប់​ការ​ប្រកួត​ក្នុង​ដី​ និង​ក្រៅ​ដី ព្រម​ទាំង​ជួយ​ស្វែង​រក​ម្ចាស់​ឧបត្ថម្ភ​មួយ​ចំនួន​ដល់​ក្លឹប​នេះ​ថែម​ទៀត​ផង៕

 

 លោក ឡៃ សុធា (រូបថត៖ ឡៃ សុធា)

 

អត្ថបទ៖ ជាន ចាន់រ៉ា​

មតិយោបល់