
- 2016-01-18 16:51:32
- បាល់ទាត់
Van Gaal ថា Man Utd អាចលើកពាន EPL ក្រោយបំបាក់ហង្សក្រហម
- 2016-01-18 16:51:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Van Gaal ថា Man Utd អាចលើកពាន EPL ក្រោយបំបាក់ហង្សក្រហម
ចន្លោះមិនឃើញ
Louis van Gaal អ្នកចាត់ការក្រុម Manchester United បាននិយាយថា បិសាចក្រហមនៅតែអាចប្រជែងដើម្បីលើកពាន Premier League រដូវកាលនេះ បន្ទាប់ពីបំបាក់គូប្រជែងធំក្នុងប្រវត្តិសាស្ត្រ Liverpool យប់មិញ។
Man Utd បានយកឈ្នះ Liverpool ១-០ នៅ Anfield ដោយខ្សែប្រយុទ្ធ Wayne Rooney ស៊ុតកាប់១ជើងពេញនៅនាទី៧៨។ លទ្ធផលនេះ បានជួយឲ្យបិសាចក្រហម ឡើងឈរលេខ៥ មានគម្លាតពីក្រុមកំពូលតារាង Arsenal តែ៧ពិន្ទុប៉ុណ្ណោះ។
ពេលសួរថា តើ Man Utd អាចមានឱកាសឈ្នះពានទេ? Van Gaal បានឆ្លើយតបថា៖ "យើងនៅមានការប្រកួតច្រើនទៀត។ យើងត្រូវតែបន្តទៅមុខ ដែលវាមិនមែនងាយស្រួលឡើយ។ ប៉ុន្តែយើងអាចធ្វើវាបាន ព្រោះយើងបានបង្ហាញរាល់សប្ដាហ៍ថា យើងអាចធ្វើបាន”។
រីឯ ១គ្រាប់របស់ Rooney យប់មិញ ក៏បានជួយឲ្យប្រធានក្រុមបិសាចក្រហមរូបនេះ ក្លាយជា Top Scorer សម្រាប់ក្លិបតែមួយនៅ Premier League ផងដែរ ដោយស៊ុតសរុបបាន១៧៦គ្រាប់ លើ Thierry Henry អតីតកីឡាករ Arsenal ១គ្រាប់ (១៧៥)៕
-ចុចអាន៖ Liverpool ចាញ់ក្រុមភ្ញៀវ Man Utd ០-១ (មានវីដេអូ)
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc | skysport