
- 2016-01-15 21:52:50
- បាល់ទាត់
ក្រុមស៊ីម៉ាក់ប្រកាសធ្វើតេស្តរើសកីឡាករអាជីពបន្ថែម ១០នាក់
- 2016-01-15 21:52:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមស៊ីម៉ាក់ប្រកាសធ្វើតេស្តរើសកីឡាករអាជីពបន្ថែម ១០នាក់
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា(ស៊ីមាក់) កំពុងប្រកាសធ្វើតេស្តរើសកីឡាករបន្ថែមចំនួន១០នាក់ នៅទីលានបាល់ទាត់វេស្ទើនថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០១៦ដើម្បីត្រៀមខ្លួនចូលរួមប្រកួតលីគកំពូលកម្ពុជា និង Hun Sen Cup 2016 ។
លោក កែវ សារិន គ្រូជំនួយក្លឹបបាល់ទាត់ស៊ីមាក់បានឲ្យដឹងថា ក្លឹបបាល់ទាត់របស់លោកកំពុងត្រូវការកីឡាករចំនួន ១០នាក់បន្ថែមដែលលេងនៅតំបន់ប្រយុទ្ធ បម្រើ និងខ្សែការពារ។ កីឡាករដែលមកធ្វើតេស្តត្រូវមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយក្រុម ដើម្បីប្រកួតប្រជែង នឹងក្លឹបដទៃនៃលីគកំពូលកម្ពុជារដូវកាលថ្មីនេះ។
គ្រូជំនួយរូបនេះបន្តថា ក្លឹបនឹងផ្ដល់ជួនប្រាក់ខែសមរម្យ ក្រោយពេលកីឡាករចុះកុងត្រាលេងឲ្យ ស៊ីម៉ាក់។ កីឡាករមកធ្វើតេស្តមិនត្រូវជាប់កុងត្រានៅក្លឹបបាល់ទាត់ផ្សេង ។ ពេលវេលាធ្វើតេស្តចាប់ពីម៉ោង១ ដល់ម៉ោង ៤ល្ងាចតែមួយថ្ងៃសៅរ៍ ប៉ុណ្ណោះ។ អ្នកដែលចាប់អារម្មណ៍មានបំណងចង់ចូលរួមធ្វើតេស្តអាចទាក់ទងតាមរយៈទូរសព្ទលោក កែវ សារិន លេខ 092 79 42 96 និង 016 95 59 47 ៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា