• 2016-01-05 23:04:13
  • បាល់ទាត់

ស៊ីម៉ាក់​​​សង្ឃឹម​ខ្ពស់​ក្លឹប​វិល​មក​រក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​

  • 2016-01-05 23:04:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​បាល់​ទាត់​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់)​​កំពុង​ដោះ​ស្រាយ​​បញ្ហា​​​ប្រាក់​ខែដល់​​កីឡាករ​​​​ក្នុង​ក្រុម​​ដោយ​​សង្ឃឹម​​ខ្ពស់​​ថា​​ ​ពួក​គេ​នឹង​​​ល្អ​ប្រសើរ​ឡើង​វិញ ​បន្ទាប់​ពី​មាន​​​ចម្រូងចម្រាស ​ពី​ការ​​មិន​បើក​ប្រាក់​ខែ​ឲ្យ​កីឡាករ​ក្នុង​អំឡុង​ពេល​ហ្វឹកហាត់​ក្រោយ​ចប់​លីគ​​កំពូល​កម្ពុជាកាល​ពី​​ឆ្នាំ​២០១៥ កន្លង​ទៅ។

 
ក្រុម​កីឡាករ​ ស៊ីម៉ាក់​

 

ប្រភព​ពី​ក្លឹប​​បាល់​ទាត់​ស៊ីម៉ាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​តាម​ទូរសព្ទ​មុន​នេះ​បន្តិច​ថា ក្លឹប​​បាន​ដោះ​ស្រាយ​បញ្ហា​​កើត​មាន​កន្លង​​មក​​បណ្ដើរ​ៗ​ហើយ ​ពេល​នេះ​មាន​សង្ឃឹម​ខ្ពស់​ថា​ នឹង​វិល​មក​រក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ។ ​​កីឡាករ​ក្នុង​​ក្រុម​ទាំង​​មូល​ហាក់​មាន​ជំនឿ​ចិត្ត​ ​ក្រោយ​បាន​​ជួប​ពិភាក្សា​ជា​​មួយ​លោក​ មួន វាសនា អគ្គលេខាធិការ​របស់​ក្លឹប​មុន​នេះ​បន្តិច។

 

​ប្រភព​បន្ត​ថា ​កីឡាករ​នឹង​ចាប់​ផ្ដើម​ហ្វឹកហាត់​ឡើង​វិញ​នៅ​សប្ដាហ៍​ក្រោយ​ និង​​ចូល​រួម​ប្រកួត​​ Hun Sen Cup 2016​  ​ធម្មតា​។ ​ទន្ទឹម​នឹង​នោះ​ក្លឹប​ក៏​កំពុង​​ពង្រឹង​ក្រុម ​ដោយ​ត្រៀម​នាំ​ចូល​កីឡាករ​បរទេស​មកពី​ប្រទេស​ហុល្លង់​បន្ថែម​ទៀត។ ​​​​​​

 

​​ក្លិប​​បាល់ទាត់​មជ្ឈមណ្ឌល​​​កម្ចាត់​មីន​កម្ពុជា​​​មាន​ដី​២​កន្លែង​ដែល​មាន​ទំហំ ៤​ទៅ​៥​ហិតា​នៅ​ខេត្ត​ត្បូង​ឃ្មុំ និង​កំពង់​ឆ្នាំង ដើម្បី​ត្រៀម​សាងសង់​កីឡដ្ឋាន​បាល់ទាត់​ផ្ទាល់​ខ្លួន ​ដែល​ពេល​នេះ​កំពុង​ប្រឹងប្រែង​ស្វែង​រក​ដៃគូ​សហការ​៕

 

 -​ចុច​អាន៖ ស្ងាត់​ៗ​ស៊ីម៉ាក់​ផ្ទុះ​បញ្ហា​​ជា​មួយ​កីឡាករ​​រឿង​ប្រាក់​ខែ​

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់