- 2015-12-24 21:23:04
- បាល់ទាត់
៥ ចំណុចត្រូវដឹងជុំវិញការប្រកួតលីគកម្ពុជាលំដាប់ទី២
- 2015-12-24 21:23:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ ចំណុចត្រូវដឹងជុំវិញការប្រកួតលីគកម្ពុជាលំដាប់ទី២
ចន្លោះមិនឃើញ
ក្នុងកម្មវិធីសិក្ខាសាលានៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ នៅសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលោក ម៉ៃ តុលា អគ្គលេខាធិការរងសហព័ន្ធបានលើកឡើងចំនួន៥ ចំណុចសំខាន់ៗ នៃការប្រកួតលីកលំដាប់ទី២ របស់កម្ពុជាឆ្នាំ២០១៦។
១-ក្រុមចូលរួមប្រកួត៖ ក្រុមដែលត្រូវចូលរួមប្រកួតលីកលំដាប់ទី២ របស់កម្ពុជាមកពី៦ តំបន់ផ្សេងគ្នាគឺខាងលិចមាន៤ខេត្ត-ក្រុង ខាងកើតមាន៤ខេត្ត-ក្រុង ខាងជើងមាន៤ខេត្ត ខាងត្បូងមាន៥ខេត្ត-ក្រុង តំបន់កណ្ដាលមាន៤ខេត្ត-ក្រុង និងរាជធានីមាន៣ ខេត្ត-ក្រុង។ ក្រុមលេខ១ នៅតាមតំបន់នីមួយ នឹងឡើងមកលេងនៅលីកលំដាប់ទី២ ក្រោយពេលប្រកួតជម្រុះរួចរាល់។
២-កីឡាករលេងនៅលីគលំដាប់ទី២៖ កីឡាករទាំង៦ក្រុមដែលបានលេងនៅលីគលំដាប់ទី២ របស់កម្ពុជាមិនអនុញ្ញាតឲ្យមានកីឡាករបរទេស។ ទន្ទឹមនឹងនោះកីឡាករក្នុងមួយក្រុមត្រូវមានអាយុក្រោម២១ឆ្នាំចំនួន៥០%ដែលមានន័យថា មួយក្រុមមានកីឡាករក្រោមអាយុ២១ឆ្នាំពាក់កណ្តាល និងពាក់កណ្តាលទៀតអាយុចាប់ពី២១ឆ្នាំឡើង។
៣-ទម្រង់នៃការប្រកួត៖ គ្មានការប្រកួតPlay Off ឡើយ ប៉ុន្តែការប្រកួតជាលក្ខណៈក្នុងដី និងក្រៅដី(Home / Away)។ ក្រុមមានពិន្ទុលើកគេចំនួន២ក្រុមនឹងឡើងមកលេងនៅលីគកំពូលរបស់កម្ពុជារដូវកាល២០១៧ ជំនួសតំណែងក្រុមមានពិន្ទុតិចជាងគេចំនួន ២ក្រុមដែលធ្លាក់ចេញពីលីគលំដាប់ទី១។
៤-កម្មវិធីប្រកួតប្រចាំឆ្នាំនៃលីគលំដាប់ទី២៖ លីគលំដាប់ទី២ នឹងចាប់ផ្ដើមប្រកួតពី ដើមខែមេសា ឆ្នាំ២០១៦ ដល់ខែមិថុនា តទៅរៀងរាល់ថ្ងៃអាទិត្យ។
៥-ក្លិបលេងលីគកំពូល និងយុវជនលេងនៅលីកទី២ ៖ ក្លិបដែលមានឈ្មោះលេងនៅលីគកំពូលរបស់កម្ពុជា ប្រសិនបើមានក្រុមយុវជនរបស់ខ្លួនចូលលេងលីគលំដាប់ទី២ សហព័ន្ធអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែង។ ប៉ុន្តែប្រសិនក្រុមយុវជនរបស់ខ្លួនមានពិន្ទុខ្ពស់លើសគេជាប់លេខ១ ឬលេខ២ មិនអាចឡើងទៅលេងលីគកំពូលបានឡើយ គឺត្រូវយកក្រុមដែលជាប់លេខ៣ ឬលេខ៤ឡើងជំនួសវិញ។
សម្រាប់យុវជនជម្រើសជាតិកម្ពុជាអាយុក្រោម១៦ ឆ្នាំដែលធ្វើការហ្វឹកហាត់នៅបាទីនោះ មិនអនុញ្ញាតឲ្យចូលរួមប្រកួតក្នុងលីកទីពីរឡើយ៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា