• 2015-12-24 16:01:28
  • បាល់ទាត់

អាស៊ីអឺរ៉ុប​​​​ធ្វើ​ទីលាន​​​​​កីឡា​៤​​ប្រភេទ​​នៅ​អរិយក្សត្រ​ឲ្យ​រួច​រាល់​​ចុង​​ឆ្នាំ​២០១៦

  • 2015-12-24 16:01:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីលាន​​បាល់​ទាត់​ តារាង​បាល់​ទះ ​ទីលាន​​លេង​ប៉េតង់ និង​​កន្លែង​​រត់​ប្រណាំង ​​នឹង​​ត្រូវ​រៀប​ចំ​ធ្វើ​នៅ​​​លើ​ទឹក​ដី​អរិយក្សត្រ​​​ឲ្យ​រួច​រាល់​នៅ​ចុង​​​ឆ្នាំ២០១៦ ​ដែល​​បង្កើត​ឡើង​ដោយ​សាកល​វិទ្យាល័យ​អាស៊ីអឺរ៉ុប។

 

 

​លោក ឌួង លាង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សាកល​វិទ្យាល័យ​អាស៊ីអឺរ៉ុប​​បាន​ឲ្យ​ដឹង​ថា ទីតាំង​​ដី​នៅ​អរិយក្សត្រ​នោះ​មាន​​ទទឹង១៦០​ម៉ែត្រ​ និង​បណ្ដោយ​ជិត ៣០០​ម៉ែត្រ​ ដែល​​មាន​អំណោយ​ផល​សម្រាប់​ធ្វើ​ទីតាំង​លេង​កីឡា​បាន​​ច្រើន។ តាម​គម្រោង​លើ​ផ្ទៃ​ដី​នោះ​នឹង​ត្រូវ​ធ្វើ​ទី​លាន​បាល់ទាត់ តារាង​បាល់​ទះ ​ទីលាន​​លេង​ប៉េតង់ និង​​កន្លែង​​រត់​ប្រណាំង​ដែល​នឹង​ធ្វើ​ឲ្យ​រួច​រាល់​នា​ចុង​ឆ្នាំ​​​ ២០១៦​។

 

​​​​លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល​រូប​នេះ​​បន្ត​ថា សម្រាប់​ទី​លាន​បាល់​ទាត់​​ នឹង​ធ្វើ​​ឲ្យ​រួច​រាល់​មុន​គេ ​ដែល​ពេល​នេះ​កំពុង​ចាប់​ផ្ដើម​ចាក់​ដី​បំពេញ​ឲ្យ​បាន​ស្មើ​ល្អ។ ទីលាន​នេះ​ធ្វើ​ដោយ​​​ស្មៅ​ធម្មជាតិ ​ចំពោះ​កន្លែង​អង្គុយ​មិន​ទាន់​​​ធ្វើ​ឡើយ ​ប៉ុន្តែ​​អាច​ប្រើ​បាន​សម្រាប់​​ប្រកួត​លីក​បាល់ទាត់​​កំពូល​កម្ពុជា និង​ការ​ហ្វឹកហាត់​​ដើម្បី​​ពង្រឹង​ដល់​ក្រុម​បាល់​ទាត់​អាស៊ីអឺរ៉ុប៕

 

 

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​ រូប​ថត៖ ឌួង លាង

មតិយោបល់