• 2015-12-18 20:26:06
  • បាល់ទាត់

ជើង​ឯក​បាល់​ទាត់​នារី​ឆ្នាំ​២០១៥ ពីរ​ក្រុម​ឡើង​វគ្គ ​១/២ ខណៈ​បួន​​ក្រុម​ប្រជែង​គ្នា​ស្អែក​​

  • 2015-12-18 20:26:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​​​ជម្រើស​ជើង​ឯក​បាល់​ទាត់​នារី​ប្រចាំ​ឆ្នាំ​២០១៥ មន្ទីរ អ​.យ.ក ខេត្ត​កំពង់ឆ្នាំង​ និង​មន្ទីរ អ​.យ.ក ខេត្ត​បាត់ដំបង ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ខណៈ​៤​ក្រុម​ផ្សេង​ទៀត​ប្រជែង​គ្នា​ស្អែក​យក​ពីរ​ក្រុម​​ទៅលេង​វគ្គ​បន្ត​​នៅ​​មជ្ឈមណ្ឌល​ជាតិ​បាទី​ខេត្ត​តាកែវ។

 

​​ពូល​ A​ក្រុម​មន្ទីរ អ​.យ.ក ខេត្ត​បាត់ដំបង ​​កក់​កៅអី​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​ក្រុម​នេះ​អាច​យក​បាន ៦​ពិន្ទុ​​ពេញ​ក្នុង​ចំណោម ២​ប្រកួត​។ ​​​ពីរ​ក្រុម​ផ្សេង​ទៀត​ក្នុង​ពូល​ A នេះ​គឺ​មន្ទីរ អ​.យ.ក ខេត្ត​ស្វាយរៀង និង​​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ ​មាន​​ ៣​ពិន្ទុ​ស្មើ​គ្នា​​​នឹង​ត្រូវ​ប្រជែង​ដើម្បី​បាន​ឡើង​ទៅ​វគ្គ​ ១/២​​ក្រុម​ចុង​​ក្រោយ។ សម្រាប់​ក្រុម​​បាល់​ទាត់ មន្ទីរ អ​.យ.ក ខេត្ត​ត្បូងឃ្មុំ ​មាន​ ០​ពិន្ទុ​ត្រូវ​ធ្លាក់​ចេញ។

 

ក្រុម​កីឡា​បាល់​ទាត់ មន្ទីរ អ​.យ.ក ខេត្ត​កំពង់ឆ្នាំង​ទទួល​បាន ៦​ពិន្ទុ​ពេញ​ក្រោយ​​ឈ្នះ​ដៃ​គូ​ពីរ​ប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូល B និង​​អាច​កក់​កៅអី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​។ ខណៈ​ ២​​ក្រុម​ផ្សេង​ទៀត ​​ដែល​មាន​៣ ពិន្ទុ​ស្មើ​គ្នា​គឺ សមាគម​កីឡា​បាល់ទាត់​សៀមរាប​អង្គរ ​និង​មន្ទីរ អ​.យ.ក ខេត្ត​ឧត្តរមានជ័យ​។ ​ក្នុង​ពូល Bនេះ​ដែរ​ក្រុម​សមាគម​កីឡា​បាល់ទាត់​ខេត្ត​កណ្ដាល​បាន​ធ្លាក់​ចេញ​ពី​កម្ម​ វិធី​​ខាង​លើ​​ហើយ​ ក្រោយ​ចាញ់​ពីរ​ប្រកួត​ជាប់​គ្នា​មាន​០​ពិន្ទុ។

 

កម្ម​វិធី​ប្រកួត​​ថ្ងៃ​ទី ១៩

ពូល​

ក្រុម​

ប្រកួត

ក្រុម​

ម៉ោង

ទីលាន​

A

មន្ទីរ អ​..ក ខេត្ត​បាត់ដំបង

Vs

មន្ទីរ អ​..ក ខេត្ត​ត្បូងឃ្មុំ

:៣០​

បាទី១

កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ

Vs

មន្ទីរ អ​..ក ខេត្ត​ស្វាយរៀង

:៣០​​

បាទី​២

B

សមាគម​កីឡា​បាល់ទាត់​ខេត្ត​កណ្តាល

Vs

សមាគម​កីឡា​បាល់ទាត់​សៀមរាប​អង្គរ

១៥:០០​

បាទី១

មន្ទីរ អ​..ក ខេត្ត​ឧត្តរ​មានជ័យ

Vs

មន្ទីរ អ​..ក ខេត្ត​កំពង់ឆ្នាំង

១៥:០០​

បាទី​២

 

ពូល A

.រ​

ក្រុម​

ចំនួន​ប្រកួត

​​​គ្រាប់​បាល់​ចំណេញ

ពិន្ទុ​

១​

មន្ទីរ អ​..ក ខេត្ត​បាត់ដំបង

២​

២២​

២​

មន្ទីរ អ​..ក ខេត្ត​ស្វាយរៀង

២​

១០​

៣​

កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ

២​

-​១៨

៣​

មន្ទីរ អ​..ក ខេត្ត​ត្បូងឃ្មុំ

២​

-១៤

 

ពូល​ B

.រ​

ក្រុម​

ចំនួន​ប្រកួត​

គ្រាប់​បាល់​ចំណេញ​

ពិន្ទុ​

១​

មន្ទីរ អ​..ក ខេត្ត​កំពង់ឆ្នាំង

២​

១៩​

៦​

សមាគម​កីឡា​បាល់ទាត់​សៀមរាប​អង្គរ

២​

២​

៣​

៣​

មន្ទីរ អ​..ក ខេត្ត​ឧត្តរ​មានជ័យ

២​

-​៣​

៣​

៤​

សមាគម​កីឡា​បាល់ទាត់​ខេត្ត​កណ្តាល

២​

-​១៨

០​

 

 

 

 

អត្ថបទ៖​ ស្រី សុវណ្ណដារ៉ា​ រូប​ថត​៖​FFC

មតិយោបល់
អត្ថបទថ្មី