
- 2015-12-18 16:48:21
- បាល់ទាត់
ស្ងាត់ៗស៊ីម៉ាក់ផ្ទុះបញ្ហាជាមួយកីឡាកររឿងប្រាក់ខែ
- 2015-12-18 16:48:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗស៊ីម៉ាក់ផ្ទុះបញ្ហាជាមួយកីឡាកររឿងប្រាក់ខែ
ចន្លោះមិនឃើញ
លីកកំពូលកម្ពុជាឆ្នាំ២០១៥ ចប់កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់ស៊ីម៉ាក់កំពុងមានបញ្ហាជាមួយកីឡាកររឿងមិនបើកប្រាក់ខែក្នុងពេលហ្វឹកហាត់ឲ្យកីឡាករ។
ប្រភពពីកីឡាករក្លិបស៊ីម៉ាក់ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កីឡាករបានចុះកុងត្រារយៈពេលមួយឆ្នាំជាមួយក្លិប ប៉ុន្តែក្រោយកម្មវិធីប្រកួតនៃលីកកំពូលកម្ពុជាបញ្ចប់កីឡាករគ្មានប្រាក់ខែ។ កីឡាករទាំងអស់ និងគ្រូបង្វឹកគ្មានប្រាក់ខែដូចគ្នា។
ប្រភពបន្តថា ការចុះកុងត្រារយៈពេលមួយឆ្នាំ ដូច្នេះក្នុងអំឡុងពេលនេះក្លិបត្រូវតែបើកប្រាក់ខែឲ្យកីឡាករ បើចប់ការប្រកួតប្រាក់ខែក៏ចប់ដែរនោះមិនសមរម្យឡើយ។ បើតាមការបញ្ជាក់របស់លោកមាស សំអឿន ជាគ្រូបង្វឹកក៏បានប្រាប់ដែរថា ក្លិបមិនទាន់បើកប្រាក់ខែឲ្យលោកឡើយ តាំងពីចប់ការប្រកួតនៃលីកកំពូលកម្ពុជាមកដល់ពេលនេះ។
ទាក់ទងនឹងបញ្ហានេះលោក មួន វាសនា អគ្គលេខាធិការក្លិបបាល់ទាត់ស៊ីម៉ាក់បានឆ្លើយថា ក្លិបបានបើកប្រាក់ខែឲ្យកីឡាករ និងគ្រូបង្វឹករៀងរាល់ខែគ្រប់គ្រាន់តាមការកំណត់។
បញ្ហានេះទៅជាយ៉ាងណា Sabay នឹងជម្រាបជូនក្រោយក្លិបប្រជុំរួចរាល់នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា