• 2015-12-11 23:27:32
  • បាល់ទាត់

Vardy និង​គ្រូ​ឈ្នះ​​រង្វាន់​ពី​ Premier League​ ​ប្រចាំ​ខែ​វិច្ឆិកា

  • 2015-12-11 23:27:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ Jamie Vardy ​បាន​ឈ្នះ​​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ខែ​វិច្ឆិកា​នៅ​ Premier League ​ខណៈ​ដែល​​​អ្នកចាត់ការ​ Claudio Ranieri ​របស់​ក្រុម​ Leicester City ​ក៏​ឈ្នះ​ពាន​អ្នកចាត់ការ​ល្អ​បំផុត​ផង​ដែរ។

 

 

​Vardy បាន​បំបែក​កំណត់ត្រា​របស់​ Ruud Van Nistelrooy ​​នៅ​ Premier League ​ដោយ​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ស៊ុត​បញ្ចូល​ទី​១១​ប្រកួត​ជាប់ៗ​គ្នា។ កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ កាល​ពី​ពេល​ថ្មីៗ​ក៏​បាន​ជាប់​នៅ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ដែរ ​និង​​ស៊ុត​បាន​១៤​គ្រាប់​​ហើយ គ្រប់​ការ​ប្រកួត​ទាំង​អស់​រដូវ​កាល​នេះ។

 

រីឯ​អ្នកចាត់ការ​ Ranieri ក៏​មាន​ស្នាដៃ​មិន​ធម្មតា​ដែរ បន្ទាប់​ពី​ជួយ​ឲ្យ​ Leicester ​ឡើង​ឈរ​លើ​កំពូល​តារាង​ Premier League ជា​ថ្មី​ម្ដង​ទៀត បន្ទាប់​ពី​យក​ឈ្នះ​លើ Swansea ​កាល​ពី​ចុង​សប្ដាហ៍​មុន និង​មិន​ចាញ់​សោះ​នៅ​ខែ​វិច្ឆិកា ​ដោយ​ក្នុង​នោះ​រួម​មាន​ ឈ្នះ​ Newcastle ​ក្រៅ​ដី, ឈ្នះ​ Watford ​ក្នុង​ដី និង​ស្មើ​ ១-១ ជាមួយ​ Manchester United ទៀត៕

 

-ចុចអាន៖ Sir Alex ថា Leicester អាច​ឈ្នះ​ជើង​ឯក​លីក​នៅ​រដូវកាល​នេះ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ skysports

មតិយោបល់