• 2015-12-04 15:02:19
  • បាល់ទាត់

ជម្រើស​ជាតិ​បែលហ្សិក ជាប់​ជា​ Team of the Year ២០១៥

  • 2015-12-04 15:02:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បន្ត​ជាប់​ចំណាត់ថ្នាក់​កំពូល​នៅ FIFA Ranking ប្រចាំ​ខែ​ធ្នូ បាន​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក ជាប់​ជា​ក្រុម​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​២០១៥ ឬ Team of the Year award។​ ក្រុម​ដែល​មាន​រហស្សនាម​ថា​បិសាច​ក្រហម​មួយ​នេះ បាន​ឡើង​ឈរ​លេខ​១ ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ដ​របស់​ខ្លួន​កាលពី​ខែ​វិច្ឆិកា ហើយ​បន្ត​រក្សា​តំណែង​របស់​ខ្លួន​ក្នុង​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០១៥ ធ្វើ​ឲ្យ​ក្រុម​ប្រជែង​ផ្សេង​ទៀត​ដូច​ជា​ អាហ្សង់ទីន អាល្លឺម៉ង់ ជា​ដើម​នោះ បាត់​បង់​ឱកាស។

 

 

លទ្ធផល​ឈ្នះ​ម្ចាស់​ជើង​ឯក World Cup ៤សម័យ អ៊ីតាលី ៣-១ កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា​ គឺ​ជាលទ្ធផល​ដែល​ធ្វើ​ឲ្យ​ក្រុម​​សម្បូរ​កីឡាករ​លេង​ក្រៅ​ប្រទេស​មួយ​នេះ ទទួល​បាន​ពិន្ទុ​ខ្ពស់​បន្ថែម ដើម្បី​រក្សា​តំណែង​របស់​ខ្លួន។

 

​ក្រុម​ Team of the Year ឆ្នាំ​២០១៤ ​​អាល្លឺម៉ង់​​ដែល​ឈរ​លេខ​២​កាល​ពី​ខែ​មុន បាន​​ធ្លាក់​ដល់​លេខ​៤ ក្នុង​ខែ​នេះ​ ជំនួស​វិញ​ដោយ​អាហ្សង់ទីន​ដែល​ឡើង​ពី​លេខ​៣ មក​លេខ​២។ ចំណែក​ចំណាត់ថ្នាក់​លេខ​៣​ថ្មី​ គឺ​អេស្ប៉ាញ ដែល​ផ្លោះពី​លេខ​៦​មក ខណៈ​ឈីលី​នៅ​តែ​បន្ត​ក្ដោបក្ដាប់​ចំណាត់ថ្នាក់​លេខ៥។ រី​ឯ​ប្រេស៊ីល​ឡើង​ពី​លេខ​៨ មក​កាន់​លេខ​៦ ផ្ទុយ​ពី​ព័រទុយហ្គាល់ ដែល​ធ្លាក់​ពី​លេខ​៤ ដល់​លេខ​៧។ សរុប​ជា​រួម​គឺ​មិន​មាន​ក្រុម​ណា​ថ្មី​ឡើយ​នៅ​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​១០ (ដូច​តារាង​ខាង​ក្រោម)៕

 

 

ប្រែ​សម្រួល៖ សុវត្ថិ

ប្រភព៖ fifa

មតិយោបល់