• 2015-11-23 16:34:23
  • បាល់ទាត់

​ប្រពន្ធ​ Martial​ ​ខំ​សរសេរ​សារ​​គាំទ្រ​ Man Utd តែ​ខុស​ធ្ងន់

  • 2015-11-23 16:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភរិយា​របស់​ខ្សែ​ប្រយុទ្ធ​​​ Anthony Martial ​បាន​​ព្យាយាម​សរសេរ​សារ​គាំទ្រ​ក្រុម​​​របស់​ស្វាមី​​​ខ្លួន Manchester United កាល​ពី​ថ្ងៃ​សៅរ៍ តែ​បែរ​ជា​បង្ហោះ​រូប​ភាព​ខុស​ទៅ​វិញ។

 

 

Samantha Martial ​ប្រពន្ធ​របស់​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង​​ Martial ​​មាន​បំណង​ចង់​​បង្ហាញ​ពី​ការ​គាំទ្រ​ក្រុម​ Man Utd លើ​បណ្ដាញ​សង្គម​ Instagram ​កាល​ពី​ចុង​សប្ដាហ៍ ពេល​បិសាច​ក្រហម​ប៉ះ​ Watford និង​ឈ្នះ​ ២-១។ ទោះ​ជា​​ប្ដី​របស់​នាង​​ពុំ​បាន​លេង​ក្នុង​ប្រកួត​នោះ​ ដោយសារ​របួស​ជើង តែ​នាង​នៅ​តែ​ចង់​បង្ហាញ​ពី​ទឹក​ចិត្ត​គាំទ្រ​ក្រុម​ Man Utd។

 

​បើ​យោង​តាម​ការ​បង្ហោះ​រូប​ភាព​របស់​ Samantha លើ​ Instagram នាង​ចង់​សំដៅ​ទៅ​កីឡដ្ឋាន​ Old Trafford របស់​ក្រុម​បិសាច​ក្រហម ប៉ុន្តែ​នាង​បែរ​ជា​បង្ហោះ​រូប​ភាព​កីឡដ្ឋាន​ Emirates របស់​ក្រុម​កាំភ្លើង​ធំ​ Arsenal ទៅ​វិញ តែ​​មាន​សរសេរ​សារ​ថា "Manchester United”។

 

 

ការ​ភាន់​ច្រឡំ​ខាង​លើ​នេះ ធ្វើ​ឲ្យ​មាន​មតិ​មួយ​ចំនួន​យល់​ថា Samantha អាច​ជា​អ្នកគាំទ្រ​ក្រុម​ Arsenal ពី​មុន​ផង​ដែរ ឯ​មតិ​ខ្លះ​ថា​នាង​ច្រឡំ​មែន​ ព្រោះ​​រូប​ស្រដៀង​គ្នា ហើយ​នាង​មិន​សូវ​ស្គាល់​ច្បាស់។ តែ​យ៉ាង​ណា ​នាង​បាន​លុប​ការ​ Post នេះ​យ៉ាង​រហ័ស​ ក្រោយ​ដឹង​ថា​ច្រឡំ​រូប​ភាព៕

 

-ចុចអាន៖ បារាំង​ ចាញ់​អង់គ្លេស ២-០ ឯ​​ Martial ​រង​របួស​ដើរ​ឈើច្រត់

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ mirror | metro

មតិយោបល់