• 2015-11-17 16:17:18
  • បាល់ទាត់

ធារី ចន្ថាប៊ីន ​សង្ឃឹម​​​យ៉ាង​មុតមាំ​លើ​ថ្នាល​យុវជន​នា​ថ្ងៃ​អនាគត

  • 2015-11-17 16:17:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធារី ចន្ថាប៊ីន ​បាន​និយាយ​ក្នុង​សន្នីសីទ​កាសែត​​នា​ពហុ​កីឡដ្ឋាន​ជាតិ​កាល​ពី​ល្ងាច​​មិញ​ថា ​កម្ពុជា​មាន​ថ្នាល​យុវជន​ដ៏​ល្អ​មួយ ហើយ​ទៅ​ថ្ងៃ​អនាគត​ពួកគេ​នឹង​អាច​លេង​ល្អ​ជាង​កីឡាករ​បច្ចុប្បន្ន​ទៅ​ទៀត។

 

 

កីឡាករ​កូន​កាត់​បារាំង​ខាង​លើ​ បាន​មក​លេង​បាល់​ទាត់​នៅ​កម្ពុជា​អស់​រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ ដោយ​ត្រឹម​រយៈ​ពេល​នេះ ចន្ថាប៊ីន​បាន​មើល​ឃើញ​ពី​ការ​លូតលាស់​យ៉ាង​លឿន​ក្នុង​វិស័យ​បាល់ទាត់​ក្នុង​ប្រទេស​កម្ពុជា។ កម្ពុជា​មាន​ថ្នាល​យុវជន​យ៉ាង​ល្អ ដូច្នេះ​ថ្ងៃ​អនាគត​ ពួកគេ​នឹង​អាច​ជួយ​ក្រុម​កម្ពុជា​បាន​ច្រើន​ក្នុង​ឆាក​អន្តរជាតិ។

 

ចង់​ដឹង​ច្បាស់​ថា ចន្ថាប៊ីន ​និយាយ​អ្វី​បន្ថែម​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

 

 

សូម​បញ្ជាក់​ថា​នៅ​ម៉ោង​៧:១៤​នាទី​ល្ងាច​នេះ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​បើក​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ទទួល​ក្រុម​ភ្ញៀវ​ជប៉ុន​ក្នុង​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨ ជុំ​ទី​២​ជើង​ទី​២៕

 

 

អត្ថបទ៖ មុន្នី រម្យ

មតិយោបល់