• 2015-11-12 14:00:36
  • បាល់ទាត់

កម្ពុជា​អាច​សងសឹក​អាហ្វហ្គានីស្ថាន​បាន​ទេ​យប់​នេះ?

  • 2015-11-12 14:00:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​ត្រូវ​ប្រកួត​ជើង​ទី២ ជាមួយ​ក្រុម​អាហ្វហ្គានីស្ថាន​ក្នុង​ជំនួប​ជម្រុះ​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១៨ នៅ​តំបន់​អាស៊ី ពូលE ជុំ​ទី២ នៅ​វេលា​ម៉ោង ៦:៣០​យប់​នេះ លើ​ទីលាន​កីឡដ្ឋាន ​Takhti Stadium ប្រទេស​អ៊ីរ៉ង់។

 

ជំនួប​​នៅពហុ​​កីឡដ្ឋាន​ជាតិ​ជើង​ទី១

 

​កាល​ពី​ជើង​ទី១ ថ្ងៃ​ទី២៤ ខែ​មិថុនា​កន្លង​ទៅ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​រង​បរាជ័យ​លើ​ទឹកដី​ខ្លួន​ឯង បន្ទាប់​ពី​កីឡាករ Mustafa Zazai ដែល​លេង​ក្នុង​លីក​លំដាប់​ទី​៤​របស់​អាល្លឺម៉ង់​ស៊ុត​បញ្ចូល​ទី​នៅ​រយៈ​ពេល ៤នាទី​ចុង​ក្រោយ បញ្ចប់​ក្ដី​សង្ឃឹម​រក​បាន​មួយ​ពិន្ទុ​ដំបូង​របស់​កម្ពុជា។

 

កម្ពុជា​មិន​ទាន់​ស្គាល់​ពាក្យ​ឈ្នះ​ឬ​ស្មើ​នៅ​ឡើយ​​ទេ​ក្នុង​ការ​ប្រកួត​ជម្រុះ​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១៨ ជុំ​ទី២ ពោល​គឺ​ ៥ប្រកួត​កន្លង​មក​ចាញ់​ទាំង​៥ និង​ត្រូវ​គេ​ស៊ុត​បញ្ចូល​ទី​រហូត​ដល់​ទៅ ១៦​គ្រាប់។ ចំណែក​ក្រុម​អាហ្វហ្គានីស្ថាន​ធ្លាប់​ម្ដង​គត់​ក្នុង​ចំណោម ៥​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក​ឆ្នាំ២០១៨ ជុំ​ទី២ គឺ​ឈ្នះ​កម្ពុជា​នេះ​ឯង ប៉ុន្តែ​ត្រូវ​គេ​បំប៉ោង​សំណាញ់​ទី ១៨​គ្រាប់។

 

ក្រុម​កីឡាបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា​ កាល​ប្រកួត​មិត្ត​ភាព​ជាមួយ​ក្រុម​ប្រ៊ុយណេ

 

ក្រុម​កីឡាករ​កម្ពុជា​ហាក់​គ្មាន​បញ្ហា​របួស​អ្វី​ឡើយ ហើយ​មាន​តែ​អ្នក​ចាំ​ទី អ៊ុំ សេរីរ័ត្ន ម្នាក់​ប៉ុណ្ណោះ​ដែល​ជួប​បញ្ហា​ធ្ងន់ធ្ងរ​កាល​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ជាមួយ​ក្រុម African All Star។ អ្វី​ដែល​ជា​បញ្ហា​ចម្បង​នា​ពេល​នេះ គឺ​ការ​ប្រកួត​នៅ​ទឹក​ដី​អ៊ីរ៉ង់​ដែល​មាន​ចម្ងាយ​ប្រមាណ​ជិត ៦​ពាន់​គីឡូម៉ែត្រ​ពី​កម្ពុជា ឯ​អាកាសធាតុ​ក៏​ត្រជាក់​ខុស​ពី​ធម្មតា។

 

ក្រុម​បាល់ទាត់ជម្រើសជាតិអាហ្វហ្គានីស្ថាន

 

​​ទោះ​បែបនេះ​​ក្ដី លោក Lee Tae Hoon គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​បញ្ជាក់​ថា មាន​សង្ឃឹម​ទទួល​បាន​ពិន្ទុ​លើក​ដំបូង​ក្នុង​ពូលE បន្ទាប់​ពី​ឃើញ​កីឡាករ​ទាំង​អស់​ប្រឹងប្រែង​លេង​ដោយ​ទំនុក​ចិត្ត។ លោក​បាន​បញ្ជាក់​ថា នឹង​ប្រាប់​កូន​ក្រុម​ឲ្យ​សម្រុក​ទៅ​មុខ ព្រម​ទាំង​ប្រើ​ទម្រង់​ប្រយុទ្ធ​លឿនៗ​ពេល​មាន​ឱកាស ដើម្បី​រក​គ្រាប់​បាល់​ដំបូង​ត្រលប់​មក​កម្ពុជា​វិញ។ ការ​ប្រកួត​នេះ​ពុំ​មាន​ទូរទស្សន៍​ក្នុង​ស្រុក​របស់​ម្ពុជា​ណា​​មួយ​ផ្សាយ​បន្ត​ផ្ទាល់​ឡើយ៕

 

គិត​ថា​ក្រុម​កម្ពុជា​អាច​ឈ្នះ​អាហ្វហ្គានីស្ថានទេ​យប់​នេះ?

 

ចុចអាន៖ គ្រូ Lee ប្រាប់​បញ្ហា​បី​យ៉ាង​​មុន​ក្រុម​ជម្រើស​ជាតិ​ចាកចេញ​ទៅ​អ៊ីរ៉ង់

ចុចអាន៖ កម្ពុជា​នឹង​ប្រកួត​ជាមួយ​អាហ្វហ្គានីស្ថាន​​នៅ​អ៊ីរ៉ង់ ឯ​តម្លៃ​សំបុត្រ​ក៏​ចេញ​ហើយ​ដែរ

ចុចអាន៖ កម្ពុជា​សង្ឃឹម​រក​បាន​ពិន្ទុ​ដំបូង​ពេល​ប៉ះ​អាហ្វហ្គានីស្ថាន​នៅ​ថ្ងៃ​ស្អែក

 

អត្ថបទ៖ គង់ វិសាល

មតិយោបល់
អត្ថបទថ្មី