- 2015-11-05 23:27:15
- ព័ត៌មាន
បែលហ្សិក ឡើងឈរលេខមួយ FIFA Ranking លើកដំបូងក្នុងប្រវត្តិសាស្រ្ដ
- 2015-11-05 23:27:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែលហ្សិក ឡើងឈរលេខមួយ FIFA Ranking លើកដំបូងក្នុងប្រវត្តិសាស្រ្ដ
ចន្លោះមិនឃើញ
បែលហ្សិក បានឡើងឈរលេខមួយក្នុងចំណាត់ថ្នាក់ FIFA World Ranking ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ដរបស់ខ្លួន។
ក្រុមជម្រើសជាតិរហស្សនាមបិសាចក្រហមមួយនេះ បានលោតផ្លោះពីរថ្នាក់ ពីលេខ៣កាលពីខែមុន មកឈរលេខ១ក្នុងខែវិច្ឆិកានេះ ដោយរុញទម្លាក់ក្រុមអាហ្សង់ទីនពីលេខ១ ទៅលេខ៣ ឯក្រុមជើងឯកពិភពលោកអាល្លឺម៉ង់នៅឈរលេខ២ដដែល។
ចំណាត់ថ្នាក់គួរឲ្យចាប់អារម្មណ៍ផ្សេងទៀតក្នុងក្រុមកំពូលទាំង១០ គឺស៊ីលី ឡើងដល់ទៅ៤លេខ មកឈរលេខ៥ ខណៈអង់គ្លេសឡើងពីលេខ១០ មកលេខ៩ ឯអូទ្រីសចូល Top 10 នឹងគេដែរ ដោយឡើងពីលេខ១១ មកលេខ១០ (កំណត់ត្រាល្អបំផុតរបស់អូទ្រីស)។ ចំណែកវែល ត្រូវធ្លាក់ចុះពីលេខ៨ ទៅដល់លេខ១៥៕
ចុចអាន៖ កម្ពុជាឡើង៣លេខនៅ FIFA Ranking ខែវិច្ឆិកានេះ
ប្រែសម្រួល៖ សុវត្ថិ
ប្រភព៖ Fifa