- 2015-11-04 15:58:45
- បាល់ទាត់
ក្រុមជម្រើសជាតិ៤២នាក់ ទទួលបានប្រាក់ម្នាក់ៗ១លានរៀល ពី ប្រធាន FFC ក្រោយឈ្នះប៊្រុយណេ
- 2015-11-04 15:58:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមជម្រើសជាតិ៤២នាក់ ទទួលបានប្រាក់ម្នាក់ៗ១លានរៀល ពី ប្រធាន FFC ក្រោយឈ្នះប៊្រុយណេ
ចន្លោះមិនឃើញ
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានផ្ដល់ប្រាក់លើកទឹកចិត្តដល់កីឡាករ និងក្រុមការងាររបស់ជម្រើសជាតិកម្ពុជាសរុបចំនួន ៤២លានរៀល ក្រោយម្ចាស់ផ្ទះប្រកួតឈ្នះប្រ៊ុយណេ ៦-១កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅពហុកីឡដ្ឋានជាតិ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ។
លោក សៅ សុខា បានឲ្យដឹងថា ក្រុមការងារទាំងអស់ក្នុងក្រុមជម្រើសជាតិកម្ពុជា រួមមានប្រធានប្រតិភូ គ្រួបង្វឹក គ្រូជំនួយ អ្នកចាត់ការទូទៅ គ្រូពេទ្យ និងកីឡាករទាំងអស់មានចំនួនសរុប៤២នាក់លោក នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តក្នុងម្នាក់១លានរៀល ដែលគិតជាចំនួនទឹកប្រាក់សរុប ៤២លានរៀល។ ប្រាក់រង្វាន់នេះមិនមែនផ្ដល់ដោយសារការឈ្នះរបស់កម្ពុជាទៅលើប្រ៊ុយណេមួយប្រកួតនេះឡើយ គឺលើកទឹកចិត្តដោយសារលោកមើលឃើញការខំប្រឹងប្រែងហ្វឹកហាត់ និងលេងអស់ពីសមត្ថភាពគ្រប់ការប្រកួតកន្លងមក។
ក្រុមជម្រើសជាតិអរគុណអ្នកគាំទ្រយប់មិញ
ប្រធានសហព័ន្ធរូបនេះបន្តថា ក្រោយទទួលបានប្រាក់លើកទឹកចិត្តនេះរួចហើយ កីឡាករ និងក្រុមការងាររបស់ជម្រើសជាតិកម្ពុជាទាំងអស់ត្រូវតែខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាយកជ័យជម្នះលើប្រទេសផ្សេងៗ ក្នុងកម្មវិធីប្រកួតធំៗ លើឆាកអន្តរជាតិ មិនថាប្រកួតមិត្តភាព និងប្រកួតដទៃទៀត។ បើគិតមកដល់ពេលនេះអ្នកគាំទ្រមួយចំនួនធំ បានយល់ដឹងកាន់តែច្បាស់ពីតម្លៃនៃបាល់ទាត់ បើទោះបីកម្ពុជាឈ្នះ ឬមួយចាញ់ក៏អ្នកគាំទ្រនៅតែចូលរួមទស្សនាការប្រកួតរហូតដល់ចប់៕
អត្ថបទ៖ស្រី សុវណ្ណដារ៉ា