- 2015-11-03 17:43:50
- បាល់ទាត់
Fabregas ជាអ្នកនៅពីក្រោយ រឿងចង់ឲ្យមានការបណ្ដេញ Mourinho?
- 2015-11-03 17:43:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fabregas ជាអ្នកនៅពីក្រោយ រឿងចង់ឲ្យមានការបណ្ដេញ Mourinho?
ចន្លោះមិនឃើញ
រឿងរ៉ាវដ៏ចម្រូងចម្រាស់ដែលកើតឡើងកាលពីសប្ដាហ៍មុននៅក្នុងក្លិប Chelsea ទាក់ទងនឹងកីឡាករនៅក្នុងក្រុមម្នាក់បានព្រលយពាក្យមុនការប្រកួតជាមួយ Liverpool ថា ខ្លួនសុខចិត្តឲ្យ Chelsea ចាញ់ការប្រកួតព្រោះចង់ឲ្យលោក Jose Mourinho ត្រូវបណ្ដេញចេញ។
ក្រោយកើតមានការនិយាយពីកីឡាករអនាមិកបែបនេះ លោក Mourinho បានប្រាប់ដល់កូនក្រុមរបស់ខ្លួនទាំងអស់ថា ឲ្យពួកគេប្រាប់ឲ្យច្បាស់ពីមូលហេតុ ដែលចង់ប្រឆាំងនឹងលោក។ ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះមានកីឡាករម្នាក់សុំមិនបញ្ចេញឈ្មោះបានចេញមកបង្ហើបការពិតថា កីឡាករដែលនៅពីក្រោយការប្រឆាំងនឹងអ្នកចាត់ការទូទៅវ័យ៥២ឆ្នាំ គឺជាខ្សែបម្រើ Cesc Fabregas។
ការប្រឆាំងអាចជាការឆ្លើយតបទៅនឹងសញ្ញាអវិជ្ជមានមួយចំនួននៅក្នុងក្លិប បន្ទាប់ពីមានការបញ្ឈប់គ្រូពេទ្យ២រូបពីតួនាទី គឺលោក Jon Fearn និងអ្នកស្រី Eva Carniero កាលពីដើមរដូវកាល។
កីឡាករ Fabregas បានចាប់ផ្ដើមអាជីពជាមួយតោខៀវ Chelsea បានយ៉ាងល្អកាលពីរដូវកាលមុន តែហាក់ធ្លាក់ចុះទម្រង់លេងយ៉ាងខ្លាំងនៅរដូវកាលថ្មី ជាមូលហេតុដែលលោក Mourinho មិនសូវប្រើរូបគេជាជម្រើសដំបូងនោះឡើយ៕
ចុចអាន៖ អតីតកីឡាករម្នាក់ថា Chelsea កាន់តែខ្សោយបើដេញ Jose Mourinho ចោល
ប្រែសម្រួល៖ រុន វីរ៉ុត ប្រភព៖ 101greatgoals