• 2015-10-09 15:46:29
  • ព័ត៌មាន

អាសូរ​! កីឡដ្ឋាន​ខេត្ត​ពោធិ៍សាត់​​រងការ​ខូចខាត​យ៉ាង​ដំណំ​ ព្រោះ​ការ​តាំង​ពិព័រណ៍

  • 2015-10-09 15:46:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីលាន​​បាល់ទាត់​នៃ​កីឡដ្ឋាន​ខេត្ត​ពោធិ៍​បាន​ទទួល​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​ ដោយ​សារ​ការ​​រៀប​ចំ​ពិធី​តាំង​ពិព័រណ៍​ខ្មែរ-ថៃ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។ ដោយ​សារ​កា​មិន​ពេញ​ចំពោះ​សកម្មភាព​ធ្វើ​ឲ្យ​ខួច​ខាត​កីឡដ្ឋាន​ខេត្ត​មួយ​នេះ​ អ្នក​ស្រលាញ់​បាល់ទាត់​បាន​បង្ហោះ​រូប​ទាំង​នេះ​ឲ្យ​មហាជន​បាន​ឃើញ។ កីឡដ្ឋាន​ប្រចាំ​ខេត្ត​នីមួយ​ៗ​ជា​កន្លែង​ដ៏​សំខាន់​សម្រាប់​រៀប​ចំ​ការ​ប្រកួត​ថ្នាក់​ខេត្ត​​ដើម្បី​ស្វែង​រក​ជយលាភី​តំណាង​ក្រុម​មក​ចូល​រួម​ការ​ប្រកួត​ថ្នាក់​ជាតិ។ ចុះ​បើ​ទីលាន​រង់​ការ​ខួចខាត​បែប​នេះ សកម្មភាព​ការ​ប្រកួត​នានា​អាច​រៀប​ចំ​ធ្វើ​ឡើង​យ៉ា​ង​ម៉េច​កើត?

 

ក្រសួង​អប់រំ យុវជន និង​កីឡា​គ្រោង​រៀប​ចំ​ជួសជុល​កីឡដ្ឋាន​តាម​បណ្តា​ខេត្ត​ និង​ទីលាន​តាម​វិទ្យាល័យ​សំខាន់​ៗ​មួយ​ចំនួន​សម្រាប់​បណ្តុះបណ្តាល​កីឡាករ កីឡាការិនី​សម្រាប់​ត្រៀម​ខ្លួន​ដែល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣៕

 

 

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​ រូបថត៖ Heng Veasna

មតិយោបល់
អត្ថបទថ្មី