- 2015-10-08 21:32:39
- បាល់ទាត់
FIFA អនុញ្ញាតឲ្យ FFC សាងសង់ទីលានសិប្បនិម្មិត១នៅមណ្ឌលបាល់ទាត់ជាតិបាទី
- 2015-10-08 21:32:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
FIFA អនុញ្ញាតឲ្យ FFC សាងសង់ទីលានសិប្បនិម្មិត១នៅមណ្ឌលបាល់ទាត់ជាតិបាទី
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិដែលហៅកាត់ថា FIFA បានអនុញ្ញាតដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ដើម្បីសាងសងទីលានបាល់ទាត់ស្មៅសិប្បនិមិត្ត១ នៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទីខេត្តតាកែវ សម្រាប់ក្រុមកីឡាករជម្រើសជាតិកម្ពុជាហ្វឹកហាត់។
លោក គល់ សុផាណា អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា FFC បានដាក់សំណើសុំធ្វើការសាងសង់ទីលានស្មៅសិប្បនិមិត្តចំនួនមួយនៅបាទី ការសុំអនុញ្ញាតទទួលបានជោគជ័យ ហើយ FIFA បានចុះត្រួតពិនិត្យរួចរាល់ម្ដងកាលពីពេលកន្លងទៅ។ ចំពោះរយៈពេលចាប់ផ្ដើមសាងសង់មិនទាន់កំណត់បាន ប៉ុន្តែ FIFA នឹងមិនចំណាយពេលយូរក្នុងការបង្កើតទីលានសិប្បនិមិត្តថ្មីនេះឡើយ។
លោកបានបន្ថែមថា អ្នកជំនាញក្នុងការសាងសង់ទីលានស្មៅសិប្បនិមិត្តរបស់ FIFA នឹងចុះត្រួតពិនិត្យទីតាំងម្ដងទៀតដើម្បីកំណត់ថានឹងធ្វើនៅកន្លែងណាមួយក្នុងបរិវេណសាលាបាល់ទាត់ជាតិបាទី។ លើសពីនេះទៅទៀតសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏មានគម្រោងដាក់បង្គោលភ្លើងនៅទីលានណាមួយក្នុងចំណោមទីលានទាំងអស់ក្នុងសាលាបាល់ទាត់ជាតិនោះ។
ក្នុងបរិវេណមជ្ឈមណ្ឌលជាតិបាទីខេត្តតាកែវបច្ចុប្បន្នមានទីលានស្មៅធម្មជាតិចំនួន៤មានផ្ទៃដីប្រមាណ ១៧ហិចតា៕
ទីលានបាល់ទាត់ជាតិបាទី
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា