- 2015-10-07 21:58:48
- បាល់ទាត់
មេការពារជាតិអនុញ្ញាតឲ្យកីឡាកររបស់ខ្លួន៤នាក់ ចូលរួមជម្រើសជាតិនៅបាទីល្ងាចមិញ
- 2015-10-07 21:58:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេការពារជាតិអនុញ្ញាតឲ្យកីឡាកររបស់ខ្លួន៤នាក់ ចូលរួមជម្រើសជាតិនៅបាទីល្ងាចមិញ
ចន្លោះមិនឃើញ
សមាជិកក្នុងក្លិបក្រសួងការពារជាតិទាំង ៤នាក់ដែលមិនបានទៅប្រមូលផ្ដុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជានៅបាទីនោះ បានចេញទៅកាលពីល្ងាចម្សិលមិញហើយ បន្ទាប់ពីថ្នាក់ដឹកនាំរបស់ខ្លួនឃាត់ទុករយៈពេល១យប់១ថ្ងៃដោយសារបញ្ហាអសកម្មតិចតូច។
លោក ទេព ឡុងរចនា
លោក ទេព ឡុងរចនា គ្រូបង្គោលក្លិបក្រសួងការពារជាតិបានឲ្យដឹងថា លោកបានអនុញ្ញាតឲ្យកូនក្រុមរបស់លោកទាំង ៤នាក់ដែលមានឈ្មោះ អ៊ុំ សេរីរ័ត្ន ឈិន ឈឿន រឿម ចាន់រឿន ច្រឹង ពលរដ្ឋ ទៅហ្វឹកហាត់ជាមួយសមាជិកជម្រើសជាតិផ្សេងទៀតនៅបាទីកាលពីល្ងាចម្សិលមិញនេះ។ មូលហេតុដែលលោកមិនអនុញ្ញាតឲ្យពួកគេទៅចូលរួមហ្វឹកហាត់ក្រោយប្រកួតជាមួយបឹងកេតចប់ភ្លាមៗ មកពីខាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមិនបានយកចិត្តទុកដាក់ទៅលើសមាជិកការពារជាតិទាំង ៤នាក់នេះ ដោយគ្រាន់តែទាក់ទងតាមរយៈទូរសព្ទ ហើយលោកព្រួយបារម្ភខ្លាចពួកគេមានរបួសគ្មានអ្នកទទួលសុខត្រូវ។
ទាក់ទិន នឹងបញ្ហានេះខាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា Sabay មិនអាចធ្វើការទាក់ទងសុំការបំភ្លឺបានឡើយ ប៉ុន្តែពេលនេះក្រុមកីឡាករជម្រើសជាតិកម្ពុជាទាំងអស់បានប្រមូលផ្ដុំរួចរាល់ និងគ្រប់ចំនួន ២៥នាក់នៅបាទី។
បន្ទាប់ពីបញ្ចប់ការប្រកួតជាមួយក្រុមបឹងកេតអង្គរកាលពីថ្ងៃទី៤ តុលា សមាជិករបស់ក្រសួងការពារជាតិត្រូវចេញទៅចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិនៅបាទីនាព្រឹកថ្ងៃទី៥ តុលា ប៉ុន្តែត្រូវបានខកខានវិញដោយសារសហព័ន្ធបាល់ទាត់កម្ពុជា និងថ្នាក់ដឹកនាំក្រសួងការពារជាតិមានបញ្ហាទំនាក់ទំនងគ្នាតិចតូច៕
ចុចអាន៖ ហេតុអ្វីហ្វឹកហាត់នៅបាទីម្សិលមិញ សមាជិកជម្រើសជាតិ៦នាក់មិនទាន់បង្ហាញមុខ?
ចុចអាច៖ បញ្ជីឈ្មោះកីឡាករត្រៀមជម្រុះ World Cup ពេលប៉ះសិង្ហបុរី ចេញហើយ
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា