• 2015-09-25 16:53:38
  • បាល់ទាត់

បើ Rodgers ​ដើរ​​ចេញ Liverpool ​នឹង​យក Ancelotti ​មក​ជំនួស

  • 2015-09-25 16:53:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Brendan Rodgers ​កំពុងតែ​មាន​សម្ពាធ​ខ្លាំង​ឡើង​ៗ​នៅ Liverpool ​បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​លេង​នៅ​លីក​លំដាប់​ទី​៤ ដោយ​ការ​ស៊ុត​បាល់​១១​ម៉ែត្រ​ក្រោយ​ស្មើ​គ្នា​១-១​ក្នុង​ពាន​រង្វាន់ Capital One Cup ។ ប្រសិន​បើ​ប្រធាន​ក្លិបហង្ស​ក្រហម សម្រេច​ចិត្ត​ដេញ​អ្នក​ចាត់ការ​វ័យ​៤២​ឆ្នាំ​រូប​នេះ​ចេញ នោះ​បេក្ខភាព​ជម្រើស​ដំបូង​អាច​ជា​លោក Carlo Ancelotti ​អតីត​អ្នក​ចាត់ការ​ក្រុម Real Madrid ​ហើយ។

 

 

Rodgers ​ដែល​មាន​សម្ពាធ​តាំង​ពី​រដូវ​កាល​មុន​តែ​ត្រូវ​បាន​ប្រធាន​ក្លិប​ផ្ដល់​ឱកាស​ឱ្យ​ក្នុង​រដូវ​កាល​នេះ​ទៀត​នោះ​ បច្ចុប្បន្ន​កំពុង​តែ​យ៉ាប់យ៉ឺន​មែន​ទែន​ហើយ ព្រោះ​ថា​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​ទម្រង់​លេង​របស់​ក្រុម​ធ្លាក់​ចុះ​ជា​ខ្លាំង។ Ancelotti ​ដែល​ត្រូវ Real Madrid ​បណ្ដេញ​ចេញ​កាល​ពី​ចប់​រដូវ​កាល​មុន មិន​ទាន់​ចាប់​ផ្ដើម​ការងារ​ថ្មី​នៅ​ឡើយ​ទេ ដូច្នេះ​ប្រសិន​បើ​ហង្ស​ក្រហម​មាន​ចំណាប់​អារម្មណ៍​គឺ​អាច​នឹង​មាន​ភាគរយ​ខ្ពស់។

 

តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​ក្លិប Liverpool ​មិន​ទាន់​ធ្វើ​ការ​សម្រេច​ចិត្ត​ឱ្យ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ពោល​គឺ​នៅ​រង់ចាំ​មើល​សមត្ថភាព​របស់​លោក Rodgers ​នៅ​ប្រកួត​ចុង​សប្ដាហ៍​នេះ​សិន​ជាមួយ Aston Villa ​ហើយ​ប្រសិន​បើ​នៅ​មិន​អាច​បង្ហាញ​ភាព​ខ្លាំង​បាន​ទេ​នោះ ប្រហែល​នឹង​មាន​ការ​សម្រេច​ចិត្ត​ធំ​មួយ​ហើយ។

 

 

ងាក​ទៅ​មើល​ប្រវត្តិ​របស់​លោក Ancelotti ​វិញ ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ពេល​ចូល​ទៅ​ដឹក​នាំ Juventus ​ឱ្យ​ឈ្នះ​ពាន​  UEFA Intertoto Cup ​នៅ​ឆ្នាំ​១៩៩៩, ទៅ​ដឹក​នាំ AC Milan ​ឱ្យ​ឈ្នះ​ពាន UEFA Champions League ​២​សម័យ (២០០៣, ២០០៧) , Serie A (២០០៤) ​និង Coppa Italia ​(២០០៤) ​។ ​នៅ​អង់គ្លេស​វិញ ​អ្នក​ចាត់​ការ​វ័យ​៥៦​ឆ្នាំ​រូប​នេះ​ដឹក​នាំ​តោ​ខៀវ Chelsea ​ឱ្យ​ឈ្នះ Premier League ​១​សម័យ ​និង FA Cup (២០១០), ​ទៅ​ដឹក​នាំ PSG ​​របស់​បារាំង​ឈ្នះ​ពាន Ligue 1 ​ឆ្នាំ​២០១៣ និង​ចូល​ទៅ Real Madrid ​របស់​អេស្ប៉ាញ​​រដូវ​កាល​ដំបូង​លើក​ពាន​៤​គឺ UEFA Champions League , UEFA Super Cup , FIFA World Cup ​និង Copa del Rey ៕

 

ចុចអាន៖ អ្នកគាំទ្រ Liverpool ដង្ហោយ​ហៅ​ Klopp ​ជំនួស​ Rodgers ក្រោយ​ស្មើ​យប់​មិញ​ទៀត

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail

មតិយោបល់