- 2015-09-21 16:26:55
- បាល់ទាត់
Tevez សុំទោស ក្រោយឈូសគេឲ្យបាក់ជើង កាលថ្ងៃសៅរ៍
- 2015-09-21 16:26:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tevez សុំទោស ក្រោយឈូសគេឲ្យបាក់ជើង កាលថ្ងៃសៅរ៍
ចន្លោះមិនឃើញ
Carlos Tevez បាននិយាយសុំទោស និងសោកស្ដាយយ៉ាងខ្លាំងចំពោះកំហុសរបស់ខ្លួន ដែលឈូសបើកបាតទៅលើខ្សែបម្រើ Ezequiel Ham ឲ្យបាក់ជើង ក្នុងការប្រកួតលីកកំពូលអាហ្សង់ទីន កាលពីថ្ងៃសៅរ៍។
បញ្ជាក់៖ រូប និងវីដេអូខាងក្រោម អាចប៉ះពាល់អារម្មណ៍ប្រិយមិត្ត
Carlos Tevez (ស្តាំ)
Tevez បានឈូសបើកបាតពេញទៅលើ Ham អំឡុងការប្រកួតដែលក្រុមរបស់គេ Boca Juniors ឈ្នះ Argentinos Juniors ៣-១ នៅ Primera Division សប្ដាហ៍ទី២៥ កាលថ្ងៃសៅរ៍ ខណៈដែលកីឡាករវ័យ៣១ឆ្នាំរូបនេះ រកបាន២គ្រាប់ក្នុងប្រកួតនោះ ហើយសំណាងល្អកីឡាកររូបនេះ ក៏ពុំបានទទួលការពិន័យកាតលឿង ឬក្រហម ពីអាជ្ញាកណ្ដាលផងដែរ។
យ៉ាងណា ក្រោយហេតុការណ៍រន្ធត់នោះកើតឡើង អតីតខ្សែប្រយុទ្ធឆ្នើមក្រុម Juventus រូបនេះ បាននិយាយសុំទោស ប្រាប់ដល់ Futbol para Todos ថា៖ "វាពិតជាធ្វើឲ្យខ្ញុំខឹងនឹងខ្លួនឯង ព្រោះខ្ញុំគ្រាន់តែចង់ប្រជែងយកបាល់ប៉ុណ្ណោះ ហើយវាមិនមែនជាការចង់ព្យាបាទ ឬគោលបំណងរបស់ខ្ញុំ ចង់ធ្វើឲ្យគាត់ឈឺចាប់ឡើយ"។
“ខ្ញុំពិតជាសោកស្ដាយ ព្រោះខ្ញុំមិនចង់ធ្វើអ្វីអាក្រក់លើគាត់ទេ។ ខ្ញុំមិនដែលធ្វើឲ្យនរណាម្នាក់ឈឺចាប់ឡើយ...នេះជាលើកដំបូងសម្រាប់ខ្ញុំ។ ឥឡូវជាពេលដែលខ្ញុំ ត្រូវទៅជួបគាត់ និងសុំទោស”។ កីឡាករជម្រើសជាតិអាហ្សង់ទីនបន្ថែម។
ហេតុការណ៍នេះ ស្រដៀងទៅនឹងរឿងរ៉ាវរបស់ Luke Shaw សប្ដាហ៍មុនដែរ នេះមានន័យថា Ham នឹងត្រូវការសម្រាកព្យាបាលនៅរយៈពេលមួយវែងឆ្ងាយ ទើបអាចជាសះស្បើយឡើងវិញ៕
សូមទស្សនាវីដេអូខាងក្រោម៖
-ចុចអាន៖ អស្ចារ្យមែន អ្នកគាំទ្រ៤ម៉ឺននាក់ចូលរួមអបអរ Tevez មកស្រុកកំណើតវិញ
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bleacherreports