• 2015-09-10 16:39:13
  • បាល់ទាត់

ក្មេង​៤​ឆ្នាំ ​ស៊ុត​ក្បាច់ Bicycle Kick ​លំនាំ​តាម​ Mata ​កាល​ស៊ុត​ Liverpool

  • 2015-09-10 16:39:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ក្មេង​ប្រុស​វ័យ​៤​ឆ្នាំ​ម្នាក់ បាន​ធ្វើ​លំនាំ​តាម​ខ្សែ​បម្រើ​ Juan Mata ​របស់​ក្រុម​ Manchester United ដែល​ស៊ុត​ក្បាច់ Bicycle Kick ​ទៅ​លើ​ក្រុម​ Liverpool កាល​រដូវ​កាល​មុន​យ៉ាង​អស្ចារ្យ។

 
 

ជំនួប​គ្នា​រវាង​បិសាច​ក្រហម​ Man Utd និង​ហង្ស​ក្រហម​ Liverpool នៅ​ Anfield រដូវ​កាល​មុន​គឺ​ក្រុម​របស់​លោក​ Louis van Gaal ឈ្នះ​ ២-១ ខណៈ​ដែល​កីឡាករ​អេស្ប៉ាញ​ Mata ស៊ុត​ចូល​ទាំង​២​គ្រាប់ ​ហើយ​គ្រាប់​បាល់​ទី​២​គឺ​ជា​គ្រាប់​ដ៏​អស្ចារ្យ​ ដោយ​ប្រើ​ក្បាច់ Bicycle Kick។

 

​កាល​ពី​ម្សិល​មិញ ក្មេង​ប្រុស​​អាយុ​ត្រឹម​តែ​៤​ឆ្នាំ ដែល​ជា​អ្នកគាំទ្រ​ក្រុម​ Man Utd ម្នាក់​ បាន​ព្យាយាម​ធ្វើ​លំនាំ​តាម ដោយ​ស៊ុត​ក្បាច់​មួយ​នេះ ខណៈ​ដែល​ឪពុក​របស់​គេ​ Wayne Morgan ​បាន​បង្ហោះ​លើ​ Twitter នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​​លើ​បណ្ដាញ​សង្គម​យ៉ាង​ខ្លាំង៕

 

​តោះ! ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

 

-ចុចអាន៖ Mata អរគុណ​អ្នកគាំទ្រ Man Utd ក្រោយ​ឈ្នះ​កីឡាករ​ល្អ​ខែ​មិនា

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖​ bleacherreports

មតិយោបល់
អត្ថបទថ្មី