
- 2015-08-28 21:10:08
- បាល់ទាត់
មើល Walcott & Arteta លេងបង្វិលខ្លួនទាត់ប៉េណាលទីម៉េចដែរ?
- 2015-08-28 21:10:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើល Walcott & Arteta លេងបង្វិលខ្លួនទាត់ប៉េណាលទីម៉េចដែរ?
ចន្លោះមិនឃើញ
តារាឆ្នើមក្រុមកាំភ្លើងធំ Arsenal ២រូប មានខ្សែបម្រើ Theo Walcott និងប្រធានក្រុម Mikel Arteta បានលេងបង្វិលខ្លួន ទាត់ប៉េណាល់ទី គួរឲ្យអស់សំណើច ខណៈដែល mascot របស់ក្លិប និងអ្នកចាត់ការក្រុមលោក Arsene Wenger ក៏បានចូលរួមផងដែរ។
ស្ថិតក្រោមដំណក់ទឹកភ្លៀង កីឡាករវ័យ៣៣ឆ្នាំ Arteta អាចបង្វិលខ្លួនបាន១៣ជុំពេញ និងរត់ទៅទាត់បាល់បញ្ចូលទីទាំងត្រដាបត្រដួសបានសម្រេច ខណៈដែលកីឡាករអង់គ្លេសវ័យ២៦ឆ្នាំ Walcott បង្វិលបាន១៣ជុំទាំងសភាពយ៉ាប់យ៉ឺន ដោយលាន់មាត់ថា "oh my god” ទៀតផង មុននឹងទាត់បាល់បញ្ចូលទី៕
តោះ! ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖
-ចុចអាន៖ ចាប់ឆ្នោត Capital One Cup៖ Arsenal ប៉ះ Spurs
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail