- 2015-08-06 23:58:16
- បាល់ទាត់
កម្ពុជាឡើង១លេខ ឯអាល្លឺម៉ង់ធ្លាក់ដល់លេខ៣នៅ FIFA Ranking
- 2015-08-06 23:58:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាឡើង១លេខ ឯអាល្លឺម៉ង់ធ្លាក់ដល់លេខ៣នៅ FIFA Ranking
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានឡើងចំណាត់ថ្នាក់ FIFA World Ranking ១លេខនៅខែសីហានេះ ចំណែកឯក្រុមជម្រើសជាតិអាល្លឺម៉ង់វិញបានធ្លាក់មកដល់លេខ៣ ក្រោយពីក្រុមបែលហ្សិកហក់ឡើងទៅលេខ២ ខណៈដែលអាហ្សង់ទីននៅលេខ១ដដែល។
ចំណាត់ថ្នាក់លេខ១៨០នេះដែរ មានន័យថាក្រុមជម្រើសជាតិកម្ពុជានៅតែស្ថិតនៅក្នុងលំដាប់ទី១០ដដែល បើគិតក្នុងចំណោមប្រទេសទាំង១១នៅក្នុងចំណោមប្រទេសសមាជិកសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ដោយនៅលើតែក្រុមប្រ៊ុយណេមួយប៉ុណ្ណោះ (១៨៣)។ ចំពោះក្រុមដទៃទៀតរបស់ AFF គឺហ្វីលីពីន (១២៥) , ថៃ (១៣៩) , វៀតណាម (១៥៣) , សិង្ហបុរី (១៥៥) , មីយ៉ាន់ម៉ា (១៦២) , ទីម័រ (១៦៣) , ឥណ្ឌូណេស៊ី (១៦៥) , ម៉ាឡេស៊ី (១៦៨) និងឡាវ (១៧៧) ។
ខាងក្រោមនេះជាការប្រែប្រួលតិចតួចរបស់ក្រុមកំពូលទាំង១០៖
ប្រែសម្រួល ៖ មុន្នី រម្យ ប្រភព៖ FIFA