• 2015-07-27 20:34:10
  • បាល់ទាត់

Marco Reus ​លេង​១​ក្បាច់​នេះ អាច​ធ្វើ​ឲ្យ​ខ្សែ​ការពារ​ Juventus ចាំ​មិន​ភ្លេច

  • 2015-07-27 20:34:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marco Reus ​របស់​ក្រុម​ Borussia Dortmund ​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​អស្ចារ្យ​ ក្នុង​ការ​ប្រកួត​មិត្តភាព​ លើ​ក្រុម​ជើង​ឯក​រង​ UEFA Champions League ​សេះ​បង្កង់​ Juventus​ ដោយ​ប្រើ​ក្បាច់​​ស៊ី​ប្រឡោះ​ជើង​ខ្សែ​ការពារ​​អ៊ីតាលី Leonardo Bonucci ​យ៉ាង​ស្អាត​ និង​ជួយ​ឲ្យ​ក្រុម​របស់​ខ្លួន​ឈ្នះ​ ២-០ ​​កាល​ពី​​អាទិត្យ។

 

 

​​Super Star របស់​ Dortmund ​​រូប​នេះ មាន​របួស​រ៉ាំរ៉ៃ​ជា​ច្រើន​ កាល​រដូវ​កាល​មុន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខក​ខាន​​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ 2014 World Cup ​នៅ​ប្រេស៊ីល​ផង​ដែរ។ យ៉ាងណាក្ដី រដូវ​កាល​នេះ​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អាល្លឺម៉ង់​រូប​នេះ បាន​ជាសះស្បើយ​ពី​របួស​វិញ​ហើយ ​និង​បាន​បង្ហាញ​ទម្រង់​លេង​កាន់​​តែ​ខ្លាំង​​រឹត​តែ​ភ្ញាក់​ផ្អើល​ទៀត​ផង ក្នុង​ការ​ប្រកួត​មិត្តភាព​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ មុន​នឹង​ចាប់​ផ្តើម​រដូវ​កាល​ថ្មី៕

 

​តោះ! ចង់​ដឹង​​១​ក្បាច់​នេះ​ស្អាត​ប៉ុណ្ណា​ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ Marco Reus៖ ខ្ញុំ​នៅ​តែ​មិន​ចាប់​អារម្មណ៍ Arsenal, Man Utd, Chelsea ​និង Liverpool

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ sportskeeda

មតិយោបល់
អត្ថបទថ្មី