• 2015-06-30 17:44:21
  • បាល់ទាត់

Ronaldo ចុះ​កុងត្រា​សិទ្ធិ​រូបថត​៦​ឆ្នាំ​ជាមួយ​ក្រុម​ហ៊ុន​មហាសេដ្ឋី​សិង្ហបុរី​ ប្រធាន​ក្លិប Valencia

  • 2015-06-30 17:44:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​បាន​ចុះ​កុងត្រា​សិទ្ធិ​រូប​ថត​ ៦​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន Mint Media ​របស់​មហាសេដ្ឋី​ជនជាតិ​សិង្ហបុរី​ Peter Lim ដែល​ជា​ប្រធាន​ក្លិប​ Valencia។ ចំពោះ​តម្លៃ​កុងត្រា​នេះ​មិន​មាន​ប្រភព​ណា​បញ្ជាក់​ថា​ប៉ុន្មាន​នៅ​ឡើយ​ទេ។

 

 

Peter Lim ជា​មហាសេដ្ឋី​មាន​ជាង​គេ​ចំណាត់​ថ្នាក់​ទី​៨​ ក្នុង​ចំណោម​មហាសេដ្ឋី​ទាំង​៥០​នាក់​របស់​ប្រទេស​​សិង្ហបុរី។ លោក​ក៏​ជា​ប្រធាន​ក្លិប​មួយ​នៅ​អេស្ប៉ាញ​ផង​ដែរ​គឺ Valencia ​បន្ទាប់​ពី​ទិញ​ភាគរយ​នៅ​ក្លិប​នេះ​ចំនួន​៧០,៤​%​ កាល​ពី​ឆ្នាំ​២០១៤។ កាល​ពី​ម្សិលមិញ​នេះ​​បុរស​វ័យ​៦១​ឆ្នាំ​រូប​នេះ បាន​ប្រកាស​ថា​ក្រុមហ៊ុន​  Mint Media ​លោក បាន​ចុះ​កុងត្រា​ធ្វើ​ជំនួញ​រូបថត​ជាមួយ​កំពូល​កីឡាករ Cristiano Ronaldo ​ហើយ ក្នុង​រយៈ​ពេល​៦​ឆ្នាំ។

 

"Ronaldo ​ជា​កីឡាករ​អស្ចារ្យ​បំផុត គាត់​ល្បី​ឈ្មោះ​ខ្លាំង​ណាស់។ ខ្ញុំ​ជឿជាក់​ថា​យីហោ Cristiano Ronaldo ​នឹង​មាន​ភាព​ល្បីល្បាញ​ដែរ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ”។ Peter Lim ​បាន​បញ្ជាក់​បន្ថែម។

 Peter Lim ជា​មហាសេដ្ឋី​មាន​ជាង​គេ​ចំណាត់​ថ្នាក់​ទី​៨​នៅ​សិង្ហបុរី​

 

ចំពោះ​រឿង​ខាង​លើ​នេះ​ដែរ សាមី​ខ្លួន CR7 ​ផ្ទាល់​ក៏​បាន​បញ្ចេញ​អារម្មណ៍​នៅ​លើ Facebook ​កាល​ពី​ម្សិលមិញ​ដែរ​ថា ៖ "ខ្ញុំ​រំភើប​ចិត្ត​ណាស់​ក្នុង​ការ​ប្រកាស​ពី​ការ​ចុះ​កុងត្រា​ជាមួយ Mint Media ដែល​ជា​ក្រុមហ៊ុន​របស់​មិត្ត​ល្អ​របស់​ខ្ញុំ អ្នក​ជំនួញ Lim ​នៅ​សិង្ហបុរី ដើម្បី​រក្សា​សិទ្ធិ​រូបថត​របស់​ខ្ញុំ។ នេះ​គឺ​ជា​ជំហាន​ថ្មី​មួយ​ទៀត​សម្រាប់​ខ្ញុំ ដើម្បី​គ្រប់គ្រង ​និង​បង្កើត​យីហោ Cristiano Ronaldo ​ឱ្យ​ល្បី​មួយ​កម្រិត​ទៀត ជា​ពិសេស​នៅ​តំបន់​អាស៊ី ”។

 

ក្រោម​ការ​គ្រប់គ្រង​របស់​  Mint Media ​នេះ​គឺ​មាន​ន័យ​ថា​គ្រប់​រូបថត​របស់ Ronaldo ​ត្រូវ​តែ​មាន​រក្សា​សិទ្ធិ​ លើកលែង​តែ​ទាក់ទង​ផ្ទាល់​ទៅ​នឹង​ក្លិប Real Madrid ​ប៉ុណ្ណោះ។

 

នា​ពេល​បច្ចុប្បន្ន​នេះ ម្ចាស់​ពាន​រង្វាន់ Ballon d'Or ​៣​សម័យ​ខាង​លើ​កំពុង​តែ​មាន​កុងត្រាជាមួយ​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​ដូចជា Nike , Coca-Cola , Castrol , Konami , Banco Espirito Santo ,  Motorola ,  Jacob & Co , KFC , Tag Heuer , Emirates និង​ Samsung ជា​ដើម៕

 

ចុចអាន៖Ronaldo ជិត​​ចេញ​​ខ្សែ​ភាពយន្ត​​របស់​ខ្លួន ចុង​ឆ្នាំ​នេះ

 

ចុចអាន៖“One Touch, One Goal” ធ្វើ​ឱ្យ Ronaldo ​ថ្មី​រហូតមិន​ចេះ​ចាស់ ​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ mirror

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី