- 2015-06-29 16:19:12
- ព័ត៌មាន
សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ត្រៀមស្វែងរកជើងខ្លាំងថ្នាក់ជាតិ
- 2015-06-29 16:19:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ត្រៀមស្វែងរកជើងខ្លាំងថ្នាក់ជាតិ
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានកោះប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួនដែលមានសមាជិកចំនួន ១១ នាក់លើកទី១ ប្រចាំឆ្នាំ២០១៥ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក មៀច សុផាន់ណា ប្រធានសហព័ន្ធនៅបញ្ជាការដ្ឋានកងពលតូចទ័ពពិសេសឆត្រយោង ៩១១។
កិច្ចប្រជុំរបស់សហព័ន្ធកីឡាបាញ់កាំភ្លើង
ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិក្នុងឆ្នាំ ២០១៥ នេះក៏ជាប្រធានបទលើកយកពិភាក្សាក្នុងកិច្ចប្រជុំលើកដំបូងនេះដែរ រួមទាំងមានការវែកញែករៀបចំនីតិវិធីបង្កើតសមាជិក ក្លិបកាំភ្លើងទូទាំងប្រទេស ព្រមទាំងត្រួតពិនិត្យទីតាំងបាញ់កាំភ្លើង៩១១ ស្វែងរកការជួយឧបត្ថម្ភគាំទ្រទាំងផ្នែក បច្ចេកទេស និងសម្ភារៈទាំងក្នុងនិងក្រៅប្រទេស។ លោក Hubert Staberhofer ទីប្រឹក្សាសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ជាជនជាតិអូទ្រីស លើកឡើងថាក្រុមហ៊ុន GLOCK ដែលជាក្រុមហ៊ុនផលិតកាំភ្លើងដ៏ធំនៅប្រទេសរបស់លោក បានសន្យាជួយឧបត្ថម្ភគាំទ្រដល់សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ទាំងសម្ភារៈហ្វឹកហាត់ និងសម្ភារៈប្រកួតសម្រាប់ក្រុមជម្រើសជាតិបាញ់កាំភ្លើង។ លោកថាជំហានដំបូងក្រុមហ៊ុនឧបត្ថម្ភកាំភ្លើងប្រភេទ GLOCK ចំនួន ០៤ដើមដល់សហព័ន្ធផងដែរ។
ចំណែកឧត្ដមសេនីយ៍ឯក មៀច សុផាន់ណា បានទាក់ទងជាមួយ សហព័ន្ធកីឡាបាញ់កាំភ្លើងសិង្ហបុរី ដោយភាគីសិង្ហបុរីសន្យាផ្ដល់ការគាំទ្រមួយចំនួនដូចជា បញ្ជូនគ្រូបង្វឹក ផ្តល់ការហ្វឹកហាត់នៅទីនោះ និងផ្តល់សម្ភារៈហ្វឹកហាត់ដល់សហព័ន្ធខាងកម្ពុជាផងដែរ៕
អត្ថបទ៖ ម៉ឺន រស្មី