
- 2015-06-29 13:30:05
- បាល់ទាត់
World Cup នារី៖ ទិដ្ឋភាពក្រុមអង់គ្លេសឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង
- 2015-06-29 13:30:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
World Cup នារី៖ ទិដ្ឋភាពក្រុមអង់គ្លេសឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិបាល់ទាត់ជម្រើសជាតិស្រ្ដីអង់គ្លេស បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FIFA Women's World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ដរបស់ខ្លួន ក្រោយយកឈ្នះម្ចាស់ផ្ទះកាណាដា ២-១ កាលពីព្រឹកព្រលឹមម្សិលមិញនេះ។
ក្រុមភ្ញៀវអង់គ្លេស បានស៊ុតបញ្ចូលទី២គ្រាប់ត្រឹមចន្លោះពេលត្រឹម៣នាទី ពោលគឺ Jodie Taylor ដែលខកខានជួយជម្រើសជាតិ៩សប្ដាហ៍ដោយសាររបួសនោះ បានស៊ុតបញ្ចូលទីនៅនាទី១១ ខណៈ Lucy Bronze បន្ថែមមួយគ្រាប់ទៀតនៅនាទី១៤។ ម្ចាស់ផ្ទះកាណាដា បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួននៅកីឡដ្ឋាន BC Place Stadium រីករាយឡើងវិញ ដោយអាចស៊ុតសងក្រុមអង់គ្លេសមួយគ្រាប់នៅ៣នាទីមុនចប់តង់ទី១ ដោយ Christine Sinclair។
ចូលដល់តង់ទី២ មិនមានគ្រាប់បាល់បំប៉ោងសំណាញ់ទីគ្នាបន្ថែមនោះទេ ទោះបីក្រុមម្ចាស់ផ្ទះអាចគ្រប់គ្រងបាល់ដល់ទៅជាង៦០ភាគរយ និងព្យាយាមសម្រុកយ៉ាងណាក៏ដោយ។
ក្រោយជ័យជម្នះនេះ អង់គ្លេស នឹងត្រូវប៉ះក្រុមនារីជប៉ុន នាវគ្គ៤ក្រុមចុងក្រោយ នៅព្រឹកព្រលឹមថ្ងៃទី២ ខែកក្កដា ឯមួយគូទៀតគឺជើងខ្លាំងសហរដ្ឋអាមេរិក ជួប អាល្លឺម៉ង់៕