- 2015-06-24 17:20:52
- បាល់ទាត់
ណុប តុលា មិនទាន់អាចជួយស្វាយរៀង សម្រាប់ពីរបីប្រកួតដំបូងនៅលីកកម្ពុជា២០១៥
- 2015-06-24 17:20:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណុប តុលា មិនទាន់អាចជួយស្វាយរៀង សម្រាប់ពីរបីប្រកួតដំបូងនៅលីកកម្ពុជា២០១៥
ចន្លោះមិនឃើញ
ខ្សែបម្រើប្រយុទ្ធរបស់ក្លិបបាល់ទាត់ស្វាយរៀង ណុប តុលា នឹងអវត្តមានប្រហែល ៣ទៅ៤ ប្រកួតដំបូងសម្រាប់ព្រឹត្តិការណ៍លីកបាល់ទាត់កម្ពុជារដូវកាលឆ្នាំ២០១៥ចាប់ផ្ដើម នាដើមខែកក្កដា ខាងមុខនេះ បន្ទាប់ពីសម្រាកព្យាបាលរបួសកជើងស្តាំអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកដោយសាររបួសជើងពេលប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០១៥។
ណុប តុលា បានប្រាប់យ៉ាងខ្លីដល់ Sabay ថា របួសកជើងស្តាំរបស់គេមិនទាន់ជាសះស្បើយនៅឡើយទេ ដូច្នេះ៣ទៅ៤ប្រកួតដំបូងសម្រាប់ការប្រកួតលីកបាល់ទាត់កម្ពុជានាពេលខាងមុខនេះ រូបគេមិនអាចជួយមិត្តរួមក្រុមស្វាយរៀងបានឡើយ។ ក្លិបស្វាយរៀងកំពុងប្រមូលផ្ដុំកីឡាករទាំងអស់ហ្វឹកហាត់តាំងពីថ្ងៃ ច័ន្ទទី ២២ ខែ មិថុនា នៅកំបូល ហើយរូបគេក៏សម្រាកព្យាបាលនៅទីនោះដែរ។
ណុប តុលា បានទទួលរងរបួសជើងនៅពេលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុ ក្រោម២៣ឆ្នាំ (U-23)ប្រកួតឈ្នះក្រុមហ្វីលីពីនដោយលទ្ធផល៣-១ សម្រាប់ការប្រកួតបើកឆាកក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៨ នៅប្រទេសកម្ពុជា។ បន្ទាប់ពីរបួសនោះមក ខ្សែបម្រើប្រយុទ្ធរបស់ស្វាយរៀងដែលលោកគ្រូបង្វឹក Lee Tae Hoon ដាក់ឲ្យលេងក្នុងតំណែងការពារក្នុងក្រុមជម្រើសជាតិមិនអាចចូលលេង បានទេសម្រាប់៣ប្រកួតផ្សេងទៀតរបស់ក្រុម U-23 កម្ពុជានៅស៊ីហ្គេម និងបន្តព្យាបាលរហូតដល់ពេលនេះ ខណៈលីកបាល់ទាត់កម្ពុជាឆ្នាំ២០១៥ជិតចាប់ផ្តើមហើយ៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា